ខេត្តពោធិ៍សាត់ - គោលដៅ​ទី ៥ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​
ជាតិ
អត្ថបទពាណិជ្ជកម្ម
ខេត្តពោធិ៍សាត់ - គោលដៅ​ទី ៥ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​
19, Oct 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​រដ្ឋបាល​ខេត្តពោធិ៍សាត់ ក្នុងការ​រៀបចំ​សិក្ខាសាលា​នៅ​ខេត្តពោធិ៍សាត់ ដែលជា​គោលដៅ​ទី​៥ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ ២០១៩ ក្រោម​អធិបតី​ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ឯកឧត្តម សាយ សុជាតិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។ ភ្ជាប់​ជាមួយនឹង​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?» សិក្ខាសាលា​តាម​បណ្ដា​ខេត្ត មាន​គោលបំណង​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ បទ​ប្បញ្ញា​ត្តិ និង​ឱកាស​វិនិយោគ​ដល់​សាធារណៈជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម សាយ សុជាតិ បានផ្ដល់​កិត្តិយស​ផ្ដល់​មតិ​ស្វាគមន៍​បើក​កម្មវិធី​សិក្ខាសាលា​នៅ​ខេត្តពោធិ៍សាត់​នេះ​។ ឯកឧត្តម បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់លោក និង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​គិតគូ​ដល់​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ ជាពិសេស​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុងមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ ឯកឧត្តម សាយ សុជាតិ ក៏​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។ 



​    ​ឯកឧត្ដម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។ ក្នុងនោះដែរ ឯកឧត្ដម បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ ឯកឧត្ដម បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ 



​    ​ឯកឧត្តម បាន​មានប្រសាសន៍ថា​៖ «​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ​សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​ពី​ការវិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ​មកជា​ការវិនិយោគ ការបង្កើត​ជម្រើស​ថ្មី​នៃ​ការវិនិយោគ ការ​បង្វែរ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក និង​ការបង្កើន​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​ជាដើម​។​»



       ​លោក Lawrence Kook អភិបាល​នៃ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បានបង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​របស់លោក​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ជឿជាក់ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិនិយោគិន ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក Lawrence Kook ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​



​    ​លោក Lawrence បាន​និយាយថា​៖ «​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នឹង​បានធ្វើ​ដំណើរ និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ យើង នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ នៅពេល​យើង​ចូលរួម​ក្នុង​ពិព័រណ៍ London Summit 2019 នៅ​ប្រទេស​អង់គ្លេស ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​»​។​



​គិត​មកដល់​បច្ចុប្បន្ន​នេះ  ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ខេត្ត​ចំនួន​១០​រួចមកហើយ រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង  ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​នេះ​តែម្ដង​។​



​នៅលើ​ឆាក​អន្តរជាតិ​វិញ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ធ្លាប់បាន​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំៗ ដូចជា​៖ ពិព័រណ៍ iFX Expo ឆ្នាំ​២០១៨ នៅ​ប្រទេស​សាយ​ប្រឺស  ពិព័រណ៍ London Summit ឆ្នាំ​២០១៨​នៅ​ចក្រភព​អង់គ្លេស និង​ពិព័រណ៍ iFX Expo Aisa ២០១៩​នៅ​ទីក្រុង​ហុងកុង​។

​    ​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.cdx.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodian Derivatives Exchange ឬ​ទូរស័ព្ទ​មក​លេខ 023 22 7777​។​


​    ​



© រក្សាសិទ្ធិដោយ thmeythmey.com