គីរីវង់​សងសឹក​ថា​យ​ហ្គឺ​រ មុន​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ស្វាគមន៍​ភ្ញៀវ​រៀងៗ​ខ្លួន​
កីឡាជាតិ
គីរីវង់​សងសឹក​ថា​យ​ហ្គឺ​រ មុន​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​ស្វាគមន៍​ភ្ញៀវ​រៀងៗ​ខ្លួន​
19, Oct 2019 , 12:25 pm        
រូបភាព
គ្រូបង្វឹកក្រុមគីរីវង់សុខសែនជ័យ(ខាងស្តាំ) និងកីឡាករអង្គរថាយហ្គឺរ, រូបភាពពី CNCC
គ្រូបង្វឹកក្រុមគីរីវង់សុខសែនជ័យ(ខាងស្តាំ) និងកីឡាករអង្គរថាយហ្គឺរ, រូបភាពពី CNCC
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២៤ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែតុលា ឆ្នាំ​២០១៩ នេះ​មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៣:៣០​នាទី មុន​ភ្នំពេញ​ក្រោ​ន​ប៉ះ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន R.S.N  ខណៈ​ណាហ្គា​វើ​ល​ជួប​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​នៅ​ម៉ោង​៦​ល្ងាច​ដូចគ្នា​។​



​ទោះបី​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច តែ​ការប្រកួត​នៅលើ​ទឹកដី​ខ្លួន​លើក​នេះ វា​ជា​ឱកាស​សម្រាប់​គីរីវង់​សុខ​សែន​ជ័យ ដើម្បី​សងសឹក​អង្គ​រថា​យ​ហ្គឺ​រ ដែល​បាន​យកឈ្នះ​ពួកគេ ២-០ នៅ​ជើង​ទី​១​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះ ក៏ត្រូវ​ការ​ឈ្នះ​ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ល្អ​មួយ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ ផងដែរ​។

​ប៉ុន្តែ​ជ័យជម្នះ ក៏​ជា​តម្រូវការ​ចាំបាច់​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ ដែល​ទើប​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​ផងដែរ​។ ដ្បិត​ពួក​ត្រូវការ​៣​ប​ន្ទុ​បន្ថែម សម្រាប់​បន្ត​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​រង​។ បច្ចុប្បន្ន គីរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​៣១​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​៤២​ពិន្ទុ​។​

​ក្រោយ​យកឈ្នះ​ក្រសួងការពារជាតិ ៤-១ នា​ជំនួប​សប្តាហ៍​ទី​២៣ ភ្នំពេញ​ក្រោ​ន​ត្រូវការ​បី​ពិន្ទុ​ពី​ការ​ទ្វារ​កីឡដ្ឋាន R.S.N ស្វាគមន៍​ភ្ញៀវ​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ​។ ប៉ុន្តែ​វា​ជា​ឱកាស​សម្រាប់​អគ្គិសនី ដើម្បី​ស្តារ​មុខមាត់ ដែល​ពួកគេ​បាន​ចាញ់ ៥-០ នៅ​ជើង​ទី​២​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​៣៨​ពិន្ទុ ខណៈ​អគ្គិសនី​នៅ​លេខ​១២​មាន​១៦​ពិន្ទុ​។

​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្លាយជា​ទីតាំង​កាត់សេចក្តី ក្នុងជំនួប​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី នៅ​ម៉ោង​៦​ល្ងាច​នេះ​។ ណាហ្គា​ត្រូវការ​៣​ពិន្ទុ​នៅថ្ងៃនេះ ដើម្បី​ឡើងទៅ​ឈរ​លេខ​២​បណ្តោះអាសន្ន​ជាមួយ​៥១​ពិន្ទុ​។ បច្ចុប្បន្ន​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៤៨​ពិន្ទុ ខណៈ​យុវជន​បាទី​ស្ថិត​បាត​តារាង​មាន​៣​ពិន្ទុ​៕    

 

 



Tag:
 Cambodian League 2019
  ភ្នំពេញ​ក្រោ​ន​
  ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com