ជាតិ
ពីនេះ ពីនោះ
«​គន់​» មានន័យ​ខុសពី «​គុណ​» និង «​គុន​» ដូចម្តេច​?
20, Oct 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​គន់​» ជា​កិរិយាសព្ទ មានន័យថា រកមើល​។ «​គន់​»​ជា​ពាក្យ​ដែល​កម្រ​និយាយ​ដាច់​តែឯង ច្រើន​និយាយថា គយគន់ ឬ គន់មើល​។ «​គន់​»​មាន​ខ្លឹមសារ​ខុសពី​ពាក្យ​«​គុណ​»​និង​«​គុន​»​។



​វចនា​នុ​ក្រុម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​គុណ​»​ជា​គុណសព្ទ សំដៅលើ​ដំណើរ​ធ្វើ​ឲ្យ​ចម្រើន​កើនឡើង​។ ឧទាហរណ៍​៖ លេខគុណ (​គុណ​១០ ជា​២០)​។

«​គុណ​»​ជា​នាមសព្ទ មានន័យថា សេចក្ដីចម្រើន​; ថ្នាក់​, ជាន់​, លក្ខណៈ​, ចំណែក​, សេចក្ដី​ល្អ​, សភាព​, បែបបទ​។ សភាវធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់ខ្លួន គួរ​គោរព តបស្នង​នឹង​ខាន​ពុំបាន​។ គុណមាតា​, គុណបិតា​, គុណគ្រូ​, គុណ​លោក​អ្នកមាន​ឧបការៈ​លើ​ខ្លួន​។ ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់​: គុណព្រះពុទ្ធ​–​ព្រះធម៌​–​ព្រះសង្ឃ​។​

​រីឯ​«​គុន​»​ជា​ឈ្មោះ​សិល្ប​ខាង​គ្រឿង​អាវុធ សម្រាប់​ចូលប្រឡូក​លោត​ហក់​តយុទ្ធ​ផ្ទាល់ខ្លួន​, ជា​ចំណេះ​វិសេស​ម្យ៉ាង​របស់​អ្នក​ចម្បាំង ពី​ក្នុងសម័យ​បុព្វបុរស​រាល់​ប្រទេស​។ គុនដំបង​, គុនដាវវែង​, គុនដាវខ្លី​, គុនខែល​, គុនកាំបិត​គ្រលុក​៕





© រក្សាសិទ្ធិដោយ thmeythmey.com