ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អត្ថបទពាណិជ្ជកម្ម
សម្ពោធជាផ្លូវការរថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
20, Oct 2019 ,
11:02 am
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ឋកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា COROLLA Altis ស៊េរីថ្មី ឆ្នាំ២០២០ នៅ The Premier Sen Sok ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្ដិយសជាច្រើនទៀត។
លោកឧកញ្ញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញឲ្យដឹងថា អស់រយៈពេលជាង២៥ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅតែជាក្រុមហ៊ុនរថយន្ត ដែលឈានមុខគេ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន តាមរយៈការនាំចូលនូវរថយន្តតូយ៉ូតាស៊េរីថ្មី ជាច្រើនប្រភេទ រួមមាន៖ រថយន្តទេសចរណ៍(SUV) រថយន្តទេសចរណ៍ធុនតូច(MPV) រថយន្តដឹកទំនិញធុនតូច(Pick UP) រថយន្តដឹកអ្នកដំណើរធុនតូច(Van) និងរថយន្តប្រភេទគ្រួសារ(Sedan)។ លោកប្រធានក្រុមហ៊ុន បានបន្ថែម ទៀតថា «ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) តែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំង ក្នុងការជ្រើសរើស នូវអ្វីដែលថ្មី ល្អប្រសើរ និងសាកសមជាងមុន សម្រាប់បំពេញតម្រូវការអតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន តែងតែគិតដល់អថិតិជនជាចម្បង ដូច្នេះហើយ ទើបនៅថ្ងៃនេះ ក្រុមហ៊ុនធ្វើការសម្ពោធ រថយន្ត Corolla Altis ស៊េរីឆ្នាំ២០២០នេះឡើង។ រថយន្តនេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង យ៉ាងប្រណីត សាកសមជាមួយនឹង ពាក្យស្លោកថ្មីនៃរថយន្តនេះ គឺ “ឧត្តមភាពដ៏ប្រណីត”»។
គោលបំណងក្នុងការរចនារថយន្ត Corolla Altis ជំនាន់ថ្មីនេះឡើង គឺដើម្បីបន្តផ្តល់ស្នាមញញឹមដល់ អតិថិជន នូវអ្វីដែលលើសពីការរំពឹងទុក និងធ្វើឲ្យជិវិតរស់នៅប្រចាំថ្ងៃ របស់អតិថិជនកាន់តែពិសេស បន្ថែមទៀត។ លើសពីនេះទៅទៀត រថយន្តនេះត្រូវបានអភិវឌ្ឍន៍បន្ថែមនូវចំនុច៣សំខាន់ៗគឺ៖ ការរចនាបន្ថែមនូវភាព ទំនើបនិង ស៊ីវីល័យបទពិសោធន៍បើកបរកាន់តែល្អប្រសើរ ជាងមុនជាមួយ TNGA និងប្រព័ន្ធសុវត្ថិភាព កាន់តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យអតិថិជន កាន់តែមានភាពរីករាយក្នុងការបើកបរ។
គួររំលឹកផងដែរថា រថយន្ត Corolla គឺជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ អស់រយៈពេលជាយូរមកហើយ ទៅលើគុណភាពនិងភាពសន្សំសំចៃ ហើយរថយន្តនេះ ត្រូវបាននាំចូលជាផ្លូវការ ជាលើកតំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០១៤ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ផ្ទាល់។ ខ្ញុំបាទសង្ឃឹមថា រថយន្ត Corolla Altis ជំនាន់ថ្មីនេះ នឹងបន្តទទួលបាន ការគាំទ្រយ៉ាងខ្លាំងដដែលពីអតិថិជនទាំងថ្មីនិងចាស់។
លក្ខណៈពិសេស សម្រាប់រថយន្ត COROLLA នេះ មានដូចជា៖
១. ផ្នែកខាងក្រៅ៖
- រចនាថ្មីរំលេចរូបរាងកាន់តែទាក់ទាញ (Dynamic Styling)
- ចង្កៀងមុខប្រភេទអំពូល Bi Beam LED ភ្ជាប់ជាមួយអំពូលភ្លើង Daytime Running Light
- ចង្កៀងកាត់អ័ព្ទLED (Fog Lamp)
- ចង្កៀងក្រោយប្រភេទ LED រចនារូបរាងថ្មីកាន់តែទំនើប
- ថាសកង់ទំហំ ១៧អ៊ីញ
- កញ្ចក់មើលក្រោយផ្នែកចំហៀង (Auto Fold) បញ្ជាបិទ បើក និងកំណត់ទីតាំងកញ្ចក់ដោយស្វ័យប្រវត្តិ
- ផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង
២. ផ្នែកខាងក្នុង៖
-កៅអីស្បែករចនាបែប Sport ស្របតាមទម្រង់ដងខ្លួន កាន់តែផ្តល់នូវផាសុកភាព ជាមួយមុខងារប្តូរទីតាំង បានកៅអីអ្នកបើកបរបានរហូតដល់១០ទិសដៅ
- កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាតដោយស្វ័យប្រវត្តិ (EC Mirror)
- ប្រព័ន្ធកម្សាន្តមានមុខងារសំបូរបែបជាលក្ខណៈ Touch Screen ទំហំ ៨ អ៊ីញ
- ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ
- ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) ទំហំ ១៧ អ៊ីញ ដ៏ទំនើប
- សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ
- ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៥
- ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ដំណើរការដោយស្វ័យប្រវត្តិ
- ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold
៣. ប្រព័ន្ធសុវត្ថិភាព៖
- ពោងសុវត្ថិភាពចំនួន៩
- កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត
- ប្រព័ន្ធជំនួយដៃចង្កូតដោយស្វ័យប្រវត្តិមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវ(LDA)
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងបន្ទាន់ បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ(PCS)
- ប្រព័ន្ធជំនួយដៃចង្កូត អោយបត់បែនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ(DRCC)
- ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB)
- ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC)
- ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
- ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព(ABS)
- ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្វ្រាំង(EBD)
- ប្រព័ន្ធហ្វាំងជំនួយ(BA)
- កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ
- កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)
រថយន្តតូយ៉ូតា COROLLA ស៊េរី ២០២០ នេះមានតម្លៃ ៤៧,៧០០ ដុល្លាសហរដ្ឋអាមេរិច ជាមួយនឹងជម្រើសជាច្រើនពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។
ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្ត COROLLA ស៊េរី ២០២០ អាចអញ្ជើញមក ទស្សនាដោយផ្ទាល់នៅសាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ ទីស្នាក់ការកណ្តាល សាខាទួលសង្កែ សាខាបឹងកេងកង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយក រថយន្តចាស់ របស់អ្នកមកប្តូរយករថយន្តថ្មីនេះផងដែរ តាមរយៈសាខាលក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវាបង់រំលស់ តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវ សេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ ០១៧ ៣៣៣ ៥០៣/ ០១៧ ២២២ ៥៣២ ឬតាមគេហទំព័រ www.toyota.com.kh ឬតាមទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia។ សូមអរគុណ!
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
24 ម៉ោង
អត្ថបទពេញនិយមបន្ថែម