អត្ថបទពាណិជ្ជកម្ម
សូម​អញ្ជើញ​សិស្ស និស្សិត និង​អាណាព្យាបាល ចូលរួម​ពិព័រណ៍​ការសិក្សា និង​ការងារ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដើម្បី​ទទួល​ព័ត៌មាន​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​បរទេស​
24, Oct 2019 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ថាប័ន​អប់រំ IDP ដែលជា​ស្ថាប័ន​ធំជាងគេ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស បានរៀបចំ​ពិព័រណ៍​ការសិក្សា និង​ការងារ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​ល្ងាច នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ កម្មវិធី​នេះ ត្រូវបាន​បើក​សម្រាប់​ឲ្យ​សាធារណជន​ចូលរួម​ដោយ​ឥតគិតថ្លៃ​។​

​សិស្ស​និស្សិត និង​អាណាព្យាបាល​ប្រមាណ​ចំនួន​ជាង ២,០០០​នាក់ នឹងចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​ការងារ និង​មានឱកាស​ទទួលបាន​ព័ត៌មាន ពី​កម្ម​វី​ធី​សិក្សា ការណែនាំ និង​ជំនួយ នៅក្នុង​ការរៀបចំ​ឯក​សារ​ទាក់ទង​ទៅនឹង​ការដាក់​ពាក្យ​ចូលរៀន ដំណើរ​ការសុំ​ទិដ្ឋាការ និង​ការដាក់​អាហារូបករណ៍ ពី​សំណាក់​ស្ថាប័ន​សិក្សា​ជាង ៧០​ស្ថាប័ន ពី      បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​។ ប្រទេស​ទាំងនោះ​រួមមាន ប្រទេស​អូស្ត្រាលី កម្ពុជា កាណាដា អៀរ​ឡង់ ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ប្រទេស​ថៃ​។ ស្ថាប័ន​នីមួយៗ នឹងមាន​ស្តង់​ដាក់​បង្ហាញ​ពី​ជម្រើស​សិក្សា​ស្តង់ដារ​ពិភពលោក​ចាប់តាំងពី​កម្រិត​វិទ្យាល័យ ដល់​កម្រិត​បច្ចេកទេស និង​ឧ​ត្ត​មសិ​ក្សា​។​

​ពិព័រណ៍​ការសិក្សា និង​ការងារ ក៏មាន​រួមបញ្ចូល​នូវ​វេទិកា​ពិភាក្សា ដែលមាន​ការចូលរួម​ពី​សំណាក់​អ្នកជំនាញ អតីត​និស្សិត​មកពី​បរទេស តំណាង​អាហារូបករណ៍ និង​តំណាង​មកពី​ស្ថានទូត និង​សង្គម​ស៊ីវិល​។ វេទិកា​ពិភាក្សា​ទាំងនោះ នឹង​ផ្តោតទៅលើ​ប្រធានបទ​ដែល​ផ្តល់នូវ​ចំណេះដឹង​ដ៏​ទូលំទូលាយ ស្តីពី​ការអភិវឌ្ឍ​ជំនាញ គោលដៅ​សម្រាប់​ការងារ និង​ជម្រើស​សិក្សា​អន្តរជាតិ ដែល​ជួយ​ដល់​សិស្ស និស្សិត និង​អាណាព្យាបាល ក្នុងការ​រៀបចំ​គម្រោង​សិក្សា​ទៅ​ថ្ងៃ​អនាគត​ឲ្យ​បានល្អ​ប្រសើរ​។​

​លោក ឈាង វ៉ាន់​តាក់ ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស របស់​ស្ថាប័ន IDP Education (Cambodia) បាន​មានប្រសាសន៍ថា​៖«​ការសម្រេចចិត្ត​ខុស​ក្នុងការ​សិក្សា ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ជាច្រើន ដូច្នេះ​យើងខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​សិស្ស និស្សិត និង​អាណាព្យាបាល​មក​ចូលរួម​ពិព័រណ៍​ការសិក្សា និង​ការងារ​ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ មុន​សម្រេចចិត្ត​។ អ្នក​ប្រឹក្សា​យើងខ្ញុំ នឹង​ណែនាំ​សិស្ស និស្សិត ទាក់ទង​នឹង​ជម្រើស​សិក្សា ដែល​សមស្រប​ទៅនឹង​តម្រូវការ និង​បំណង​ទៅ​ថ្ងៃ​អនាគត​របស់​បុគ្គល​រៀងៗ​ខ្លួន​»​។​

​ស្ថាប័ន​IDP Education មាន​ការិយាល័យ​ចំនួន​ជាង​១០០ នៅក្នុង​៣០​ប្រទេស ជុំវិញ​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា ការិយាល័យ​ផ្តល់​សេវាកម្ម​បញ្ជូន​សិស្ស និស្សិត​ទៅ​រៀន​នៅ​បរទេស របស់​ស្ថាប័ន​IDP មាន​ទីតាំងនៅ​គ្រប់​សាខា​ទាំង​៥ របស់​សាលា ACE (Australian Centre for Education) ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ ការប្រឹក្សា នឹង​ការបំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។​

​ដើម្បី​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​ការសិក្សា និង​ការងារ​ដោយ​ឥតគិតថ្លៃ សូម​ចូលទៅ​កាន់​គេហទំព័រ globaledu.idpevent.org ឬ ទាក់ទង​ទៅ​លេខ ០៧៧ ៦៦៧ ១២២៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com