ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​សំខាន់ ៤ ដែល​អ្នកគាំទ្រ​គួរ​តាមដាន ONE: DAWN OF VALOR
25, Oct 2019 , 12:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

ONE Championship ទើប​បញ្ចប់​ការរៀបចំ​ជា​ប្រវត្តិសាស្ត្រ នា​ដើម​ខែតុលា​កន្លងទៅ ដែលមាន​ឈ្មោះថា ONE: CENTURY​។ នៅ​ថ្ងៃទី​២៥ តុលា ឆ្នាំ ២០១៩ ស្ថាប័ន ONE បានរៀបចំ​គូ​លំដាប់​ពិភពលោក ក្នុង​កម្មវិធី ONE: DAWN OF VALOR នៅ​ក្រុង​ហ្សា​ការ​តា ប្រ​ទេ​ឥណ្ឌូណេស៊ី​។ មាន​ហេតុផល​ចំនួន ៤ ដែល​អ្នកគាំទ្រ​មិន​ចង់​ខកខាន​ការប្រកួត​នៅ​សង្វៀន Istora Senayan​។



#1 ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ Welterweight



​នេះ​ជាការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ពេល​ម្ចាស់​ខ្សែក្រវាត់ ONE Welterweight World Champion កីឡាករ Zebaztian Kadestam  ត្រូវគេ​ស្គាល់​ថា «The Bandit» ត្រូវ​ឡើងមក​ការពារ​ខ្សែក្រវាត់ ទល់នឹង Kiamrian Abbasov ឬ មានឈ្មោះ​ក្រៅ​ថា «Brazen»​។ វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ ខណៈដែល Abbasov មាន​ជំនាញ​ខាង​ចូលចាប់​និង​បោក​។  Abbasov ឡើងមក​តេស្ត​សមត្ថភាព​ក្នុង​កម្រិត​ខ្ពស់ ដែល​ជួប​គូប្រជែង​ខ្លាំង​មួយរូប​។ វា​ការប្រកួត​គួរ​ឲ្យ​ចង់​ទស្សនា​បំផុត​។

#2 គូប្រជែង​មិត្ត​រួម​ជាតិ​ហុ​ល្លង់ ឡើង​ដណ្ដើម​ខ្សែក្រវាត់ Kickboxing ក្នុងការ​ប្រកួត​សងសឹក​



​កីឡាករ​សញ្ជាតិ​ហុ​ល្លង់ Regian Eersel និង Nieky Holzken ត្រូវ​ប្រកួត​គ្នា​ជាថ្មី បន្ទាប់ពី​ជួបគ្នា​កាល​ខែ ឧសភា កន្លងទៅ​។ Regian Eersel ម្ចាស់​ខ្សែក្រវាត់​ដំបូង ONE Lightweight Kickboxing World Title គឺជា​កីឡាករ​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​ក្នុង​រយៈពេល ៥ ទឹក​ពេល​នាពេល​កន្លងទៅ​។ កីឡាករ​លំដាប់​ខ្ពស់​ទាំងពីរ​មាន​ក្បាច់​ប្រកួត​យ៉ាង​ទាក់ទាញ និង ធ្វើ​ឲ្យ​ទស្សនិកជន​ហើប​ពី​កៅអី​រហូត​។ នេះ​ជាការ​ប្រកួត​សងសឹក រវាង​មិត្ត​រួម​ជាតិ​ហុ​ល្លង់ ហើយ គេ​រំពឹងថា​នឹងមាន​ភាព​រំភើប​រីករាយ​ជាង​ការប្រកួត​លើក​ទី​១​។ Holzken ដាក់​ការតាំង​ចិត្ត​ខ្ពស់​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ប៉ុន្តែ Eersel ក៏​ត្រៀមខ្លួន​បានល្អ​ដែរ​ដើម្បី​ការពារ​ខ្សែក្រវាត់​។

#3 កីឡាករ​ឥណ្ឌូណេស៊ី​ល្បីៗ​



​មាន​កីឡាករ​ឥណ្ឌូណេស៊ី​លេចធ្លោ​ច្រើន​រូប​ដែល​បង្កើត​បរិយាកាស​ដ​ល់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ នៅ​កម្មវិធី ONE: DAWN OF VALOR​។ Priscilla Hertati Lumban Gaol ជា​កីឡាការិនី​ជំនាញ វូ​ស៊ូ និង​ធ្លាប់​ឈ្នះ​នៅ ស្រី​ពៅ នឹង​ស្វែងរក​ជ័យជម្នះ​លើក​ទី​៧​របស់ខ្លួន​ក្នុង​ទម្ងន់ atomweight តទល់​នឹង​ជើងឯក ប្រដាល់​មកពី មី​យ៉ាន់​ម៉ា  Bozhena Antoniyar​។ ជាមួយគ្នានេះ ក៏មាន​វត្តមាន​ម្ចាស់​មេដាយ​កីឡា​ចំបាប់​នៅ​ស៊ី​ហ្គេម​២​សម័យ  Eko Roni Saputra គ្រោង​ស្វែងរក​ជ័យជម្នះ​លើកដំបូង​នៅ​សង្វៀន​ពិភពលោក ទល់នឹង Kaji Ebin មកពី​ហ្វីលីពីន​។ ចំណែក​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight Indonesia Tournament Champion កីឡាករ Adrian Mattheis ត្រូវ​ប្រឈម​នឹង​ម្ចាស់​ខ្សែក្រវាត់ ONE Jakarta Flyweight Tournament Champion កីឡាករ Stefer Rahardian​។ អ្នកគាំទ្រ​ឥណ្ឌូណេស៊ី ក៏​នឹង​បានឃើញ​ការប្រកួត​កីឡាករ​លំដាប់​ជាតិ​ខ្លួន ៣ គូ​ផ្សេងទៀត​មាន Rudy Agustian ប៉ះ Abro Fernandes  ក្នុង​ប្រភេទ​ទម្ងន់ flyweight, Egi Rozten ជួប Elipitua Siregar ក្នុង​ទម្ងន់ strawweight,​និង Adi Paryanto ប្រកួត Angelo Bimoadji  ក្នុង​ទម្ងន់ strawweight​។

#4 ជើង​ខ្លាំង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ទាំងពីរ​ប៉ះគ្នា​



ONE Championship បាន​ចាប់​គូ​ក្ដៅគគុក​គួរ​ឲ្យ​ចាប់អារម្មណ៍​រវាង John Lineker និង Muin Gafurov​។ ឈ្មោះ​ក្រៅ​របស់ Lineker បានមកពី​ការប្រើ​កណ្ដាប់ដៃ​ឲ្យ​គូប្រជែង​សន្លប់​មិនគួរ​ឲ្យ​ជឿ និង បញ្ចប់​ដោយ​កម្លាំង​ដៃ​ធ្ងន់ៗ​។ ឈ្មោះ​ហៅ​ក្រៅ​របស់ Lineker គឺ «Hands of Stone»​។

​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​សន្លប់​ដោយសារ​កណ្ដាប់​មហា​កម្លាំង​របស់ខ្លួន ហើយ រូបគេ​ក៏​ពូកែ​រក​ចន្លោះប្រហោង​វាយ​បានល្អ​ផងដែរ​។ នេះ​ជាការ​ឡើង​សង្វៀន ONE Championship លើកដំបូង​នៅ​រដ្ឋធានី ហ្សា​កាតា និង​ជួប​គូប្រកួត​ដ៏​ល្អ Muin Gafurov ឬ “Tajik” ។ កីឡាករ​វ័យ ២៣ ឆ្នាំ​មកពី​តា​ហ្សី​គី​ស្ថាន មិន​ចាញ់​ច្រាប និង មាន​កម្លាំង​ដៃ​ពេញ​ដោយ​ថាមពល ដោយ​មិន​ញញើត​នឹង «Hands Of Stone»​។ ជាមួយគ្នា​នោះ គេ​មាន​ជំនាញ​ខាង​ទាត់​ផងដែរ ដែល​អាចធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ជក់ចិត្ត​។ កីឡាករ​ទាំងពីរ មិនដែល​ស្គាល់​រសជាតិ​សន្លប់​នោះឡើយ ដូច្នេះ ថ្ងៃទី ២៥ តុលា ជា​ថ្ងៃ ដែល​អាច​រង្គើ​សង្វៀន និង មាន​កំណត់ត្រា​ប្រែប្រួល​។ អ្នកឈ្នះ​អាច​នឹង​ឡើង​ជួប ជើង​ខ្លាំង​មកពី​ប្រេ​ស៊ី​ល  Bibiano Fernandes  ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight World Title​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMAwww.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕


© រក្សាសិទ្ធិដោយ thmeythmey.com