អន្តរជាតិ
ឈានដល់​វ័យ​៤៤​ឆ្នាំ អ្នកស្រី Sue ត្រៀម​ផ្តល់កំណើត​ដល់​កូន​ទី​២២
25, Oct 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Sue និង​លោក Noel Radford មានកូន​២១​នាក់​រួចទៅហើយ​។ ប៉ុន្តែ​គ្រួសារ​ដ៏​ធំ​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ កំពុង​រង់ចាំ​កំណើត​កូន​ទី​២២​របស់ខ្លួន នា​អំឡុង​ប្រហែលជា​ខែមេសា ឆ្នាំ​២០២០ ខាងមុខ​។​



​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន 7sur7 គ្រួសារ​នេះ មានកូន​ស្រី​១១​នាក់ និង​កូនប្រុស​១០​នាក់​។ កូន​ដំបូង​របស់​ពួកគេ​បានកើត​កាលពី​ខែឧសភា ឆ្នាំ​១៩៨៩ ដែល​កាលណោះ Sue មាន​អាយុ​ត្រឹម​១៤​ឆ្នាំ​ប៉ុណ្ណោះ​។  កូនពៅ​បច្ចុប្បន្ន ជា​កូនស្រី​ដែល​កើត​កាលពី​ឆ្នាំមុន ហើយ​គ្រួសារ​មួយ​នេះ ក៏​ធ្លាប់​បាត់បង់​កូន​ម្នាក់​នៅ​ឆ្នាំ​២០១៤ ក្រោយ​ពរ​ពោះ​២៣​សប្តាហ៍​ផងដែរ​។​

​គ្រួសារ​នេះ រស់នៅ​ក្នុងផ្ទះ​ដែលមាន​១០​បន្ទប់ ជាមួយ​កូន​ចំនួន​១៩​នាក់ ខណៈ Chris អាយុ​៣០​ឆ្នាំ និង Sophie អាយុ​២៥​ឆ្នាំ ដែលជា​កូនច្បង រស់នៅ​ដាច់ដោយឡែក​ពី​គ្រួសារ​ធំ​។ Sophie មានគ្រួសារ និង​មានកូន​៣​នាក់​ផងដែរ​៕


Tag:
 គ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com