អន្តរជាតិ
​គ្រោះ​​ភ្លើង​ឆេះ​ព្រៃ​បណ្ដាល​ឲ្យ​ពលរដ្ឋ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ចំនួន​១​សែន​៨​ម៉ឺន​នាក់ ត្រូវ​ចាក​ចេញពី​ផ្ទះសម្បែង​
28, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប៉ែក​ខាងជើង​រដ្ឋ កាលីហ្វ័រ​ញ៉ា បានធ្វើ​ឲ្យ​អ្នកស្រុក​៩​ម៉ឺន​នាក់​ត្រូវ​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​។​

 
​អ្នករស់នៅ​ក្នុង​រដ្ឋ កាលីហ្វ័រ​ញ៉ា រាប់លាន​នាក់ កំពុងតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដោយសារតែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី Pacific Gas & Electric បានសម្រេច​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ថា នឹង​ចាប់ផ្ដើម​ផ្ដាច់​ភ្លើង​នៅតាម​ផ្ទះ​មួយចំនួនធំ​។ ប្រជាពលរដ្ឋ​ជិត​បី​លាន​នាក់​នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់ រួមទាំង​អ្នករស់នៅ​ក្នុង​ទីក្រុង San Francisco ផងដែរ​។​
 
​កាលពី​ខែ​មុន ក្រុមហ៊ុន​អគ្គិសនី PG&E នេះ បាន​កាត់ផ្ដាច់​អគ្គិសនី​របស់​អតិថិជន​រាប់ពាន់នាក់ ដើម្បី​រារាំង​ដល់​ការរីក​រាលដាល​ភ្លើង​ឆេះ​ព្រៃ​នេះ​។ ក្រុមហ៊ុន​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​ក្ស័យធន ដោយសារតែ​ការសង​ការខូចខាត​ដល់​អតិថិជន​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃធំៗ​កន្លងមក ដោយ​រួមទាំង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំមុន ដែល​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អស់​ចំនួន​៨៥​នាក់ នៅ​ទីក្រុង Paradise​ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​រដ្ឋ កាលីហ្វ័រ​ញ៉ា ផងដែរ​។​
 
​មិនមាន​នរណាម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​រងរបួស​ដោយសារ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះឡើយ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com