កីឡាអន្តរជាតិ
អន្តរជាតិ
ថ្លៃ​ផ្សាយពាណិជ្ជកម្ម​លើ​អាវ​៖ Real ឈរ​លេខ​១​លើ​លោក ខណៈ Man Utd នៅ​លេខ​២
30, Oct 2019 , 8:29 am        
រូបភាព
​កីឡាករ​បាល់ទាត់ ស្ថិតក្នុង​ចំណោម​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​នៅលើ​លោក ហើយ​ភាពល្បីល្បាញ​របស់​ពួកគេ គឺ​មិន​ចាញ់​តារា Hollywood មួយចំនួន​ឡើយ​។ បើ​និយាយ​ពី​ប្រាក់ចំណូល​វិញ កី ឡាករ​បាល់ទាត់ ទទួលបាន​ប្រាក់​យ៉ាងច្រើន​សន្ធឹក ដែល​ពួកគេ​រកបាន​តាមរយៈ​ប្រាក់បៀវត្ស ប្រាក់រង្វាន់ ថ្លៃ​ផ្ទេរ ឬ​ថ្លៃ​កិច្ចសន្យា ជាមួយ​ក្លិប​ដែល​ពួកគេ​ប្រក​អាជីព​។ អ្វីដែល​ពិសេស ប្រភព​ចំណូល​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់​កីឡាករ គឺ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ពី​ក្រុន​ហ៊ុន​ផ្សេងៗ​។​



​មិន​ខុសពី​កីឡាក​ទេ ក្លិប​ក៏​ទទួល​ចំណូល​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ឧបត្ថម្ភ (Sponsorship) ផងដែរ​។ ក្នុងចំណោម​ក្លិប​នៅ​អឺរ៉ុប Real Madrid ដែល​មកពី​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga អា​ចរក​ចំណូល​ពី​ការ​ស្ព​ន់​ស័​រលើ​អាវ ថ្លៃ​ជាងគេ​លើ​លោក គឺ​រហូតដល់ ២១១ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយ​ក្នុងនោះ បាន​ពី​ក្រុប​ហ៊ុន​សម្លៀកបំពាក់​កីឡា Adidas ១៣៣ លាន​ដុល្លារ និង​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ចំនួន ៧៨ លាន​ដុល្លារ​។​

​ដោយឡែក ក្លិប Manchester United មកពី​លី​គ​កំពូល​អង់គ្លេស Premier League ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ ក្នុងនាម​ក្លិប​កីឡាបាល់ទាត់ ដែល​រកចំណូលបាន​ខ្ពស់បំផុត​ពី​ស្ព​ន​ស័​រ​។ បិសាច​ក្រហម ទទួល​ស្ព​ន់​ស័​រលើ​អាវ​ចំនួន​២ ក្រុមហ៊ុន រួមមាន Adidas ៩៦.៣២ លាន​ដុល្លារ និង​ក្រុមហ៊ុន​រថយន្ត Chevrolet ចំនួន ៨២.១៣ លាន​ដុល្លារ សរុប ១៧៨.៤៥ លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

Barcelona នៅ​លេខ​រៀង​ទី​៣ ដោយ​ទទួលបាន​អ្នក​ឧបត្ថម្ភ​លើ​អាវ​តម្លៃ ១៧៧.៣៤ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ក្នុងនោះ​រកបាន​ពី​ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា Nike ចំនួន ១១៦.៣៨​លាន​ដុល្លារ និង​ក្រុមហ៊ុន Rakuten ចំនួន ៦១ លាន​ដុល្លារ​។​

​ខាងក្រោម​នេះ​ជា​ក្លិប​កីឡាបាល់ទាត់​ទាំង​១០ ដែល​រក​ចំណូល​ពី​ការឧបត្ថម្ភ​លើ​អាវ​ថ្លៃ​ជាងគេ​លើ​លោក​៖


១) Real Madrid - ២១១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (១៣៣​លាន​ដុល្លារ ពី Adidas, ៧៨​លាន​ដុល្លារ ពី Emirates) 
២) Manchester United - ១៧៨.៤៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (៩៦.៣២​លាន​ដុល្លារ ពី Adidas, ៨២.១៣ លាន​ដុល្លារ ពី Chevrolet)
៣) Barcelona - ១៧៧.៣៤ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (១១៦.៣៨​លាន​ដុល្លារ ពី Nike, ៦១​លាន​ដុល្លារ ពី Rakuten)
៤) Paris Saint-Germain - ១៤៩.៦៣ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (៨៣.១៣​លាន​ដុល្លារ​ពី Nike, ៦៦.៥០ Accor Live Limitless)
៥) Manchester City - ១៤១.២១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ (៨៣ លាន​ដុល្លារ ពី Puma, ៥៧.៧៥ លាន​ដុល្លារ ពី Etihad)
៦) Chelsea - ១២៨​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ (៧៧​លាន​ដុល្លារ Nike , ៥១​លាន​ដុល្លារ ពី Yokohama)
៧) Bayern Munich - ១១៧.៤៩​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ (៧៣​លាន​ដុល្លារ ពី Adidas, ៤៤​លាន​ដុល្លារ​ពី T-Mobile)
៨) Arsenal - ១១៥.៤៩​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ (៦៤​លាន​ដុល្លារ ពី Adidas, ៥១​លាន​ដុល្លារ ពី Emirates)
៩) Liverpool - ១០៩.១៨ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ (៥៧.៧៥ ពី New Balance, ៥១.៣២​លាន​ដុល្លារ ពី Standard Chartered)
១០) Juventus - ១០៣.០៨​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ( ៥៦.៥៣​លាន​ដុល្លារ ពី Adidas, ៤៦.៥៥ លាន​ដុល្លារ ពី Jeep)៕

Tag:
 Sponsorship
© រក្សាសិទ្ធិដោយ thmeythmey.com