បញ្ហា​ត្របកភ្នែក​ធ្លាក់​ឬ​? កុំ​រំលង​អត្ថបទ​នេះ​!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បញ្ហា​ត្របកភ្នែក​ធ្លាក់​ឬ​? កុំ​រំលង​អត្ថបទ​នេះ​!
02, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ត្របកភ្នែក​យារ​ធ្លាក់​អាចជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​! វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បណ្ដាល​ជា​ជំងឺ​ភ្នែក​និង​បញ្ហា​ពិបាក​មើលឃើញ​ផងដែរ​។


 
​ដើម្បី​ទប់ស្កាត់​បញ្ហា​ភ្នែក​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​បញ្ហា​ត្របកភ្នែក​យារ​ធ្លាក់​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​បែប​ធម្មជាតិ​ងាយៗ​ដែល​អ្នក​គួរ​ព្យាយាម​អនុវត្ត ៖
 
១. កញ្ចប់​តែ Chamomile

​តែ Chamomile មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ព្យាបាល​បញ្ហា​ត្របកភ្នែក​យារ​ធ្លា​ក់បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ Chamomile ២ កញ្ចប់​តូចៗ រួច​ស្រង់​យក​កញ្ចប់​តែ​ចេញ​ទុកឱ្យ​ចុះ​ត្រជាក់​សឹម​ដាក់​ស្អំ​លើ​ត្របកភ្នែក​ទាំងសងខាង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ជាការ​ស្រេច​។​
 
២. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​

​ភ្នែក​ពណ៌​ស​នៃ​ស៊ុតមាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ស្បែក​តឹង​ណែន​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាង​សម្អាត​ត្របកភ្នែក​ឱ្យ​ស្អាត និង​ជូត​ស្ងួត​ជាមុនសិន សឹម​លាប​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ចំនួន​សមល្មម​លើ​ត្របកភ្នែក ហើយ​ទុកចោល​រហូតដល់​ស្ងួត​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៣. ទឹកកក​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ស្អំ​ដុំ​ទឹកកក​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ១០ នាទី សឹម​យកចេញ ហើយ​ប្រើប្រាស់​កន្សែង​ស្អាត​ជូត​ផ្ដិតៗ​ដល់​ស្ងួត​ជាការ​ស្រេច​។​
 
៤. ទទួលទាន​ទំពាំងបាយជូរ​

​ទំពាំងបាយជូរ​មាន​ផ្ទុក​សមាសធាតុ​ដែល​ទប់ស្កាត់ ឬ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​កោសិកា​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ផ្លែឈើ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​សម្រស់​ស្រស់ស្អាត​ក្មេង​ជាង​វ័យ​។​
 
៥. ត្រសក់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បិត​បន្ទះ​ត្រសក់​លើ​ត្របកភ្នែក​ទាំងសងខាង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​យកចេញ​ជាការ​ស្រេច​។​
 
៦. លំ​ហាត់ប្រាណ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បិទ​ភ្នែក​រួច​ដាក់​ម្រាម​ចង្អុលដៃ​កាត់​គ្នា​លើ​ត្របកភ្នែក​ទាំងសងខាង​។ លើ​កែងដៃ​ឡើង​រាប់​ដល់ ៥ ហើយ​ពេល​រាប់​ម្ដងៗ​ចូរ​ធ្វើការ​សង្កត់​ថ្នមៗ​បន្តិច​លើ​ត្របកភ្នែក​។ នៅពេល​អ្នក​រាប់​ដល់ ៥ ព្យាយាម​បើកភ្នែក​ដោយ​មិនទាន់​ដក​ម្រាមដៃ​ដែល​សង្កត់​ចេញ​។ អនុវត្ត​សារ​ឡើងវិញ​ឱ្យបាន ១០ ដង​។​
 
៧. គេង​ឱ្យបាន​គ្រប់គ្រាន់​

​ប្រសិនបើ​គេង​មិន​គ្រប់ អ្នក​នឹងមាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស ហើយ​ភ្នែក​ប្រាកដជា​នឿយហត់​បង្កើន​បញ្ហា​យារ​ធ្លាក់​មិន​ខាន​។ ដើម្បី​ចៀសផុត​បញ្ហា​នេះ​ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​រាល់​យប់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com