ស្វាមី​គួរ​មាន​កាតព្វកិច្ច​អ្វី​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្វាមី​គួរ​មាន​កាតព្វកិច្ច​អ្វី​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​?
04, Nov 2019 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ស្វាមី​គ្រប់រូប​គួរតែ​បំពេញ​កាតព្វកិច្ច​មួយចំនួន​ដូចខាងក្រោម ៖--
 
  1. ​នៅពេលដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចងចាំ​គ្រប់ពេលវេលា​ថា​ប្រពន្ធ​អ្នក​កំពុងតែ​ពរ​ជីវិត​មួយទៀត​ក្នុង​ពោះ ដូចនេះ​អ្នក​គួរតែ​ចេះ​ថ្នាក់ថ្នម និង​យល់ចិត្ត​ប្រពន្ធ​គ្រប់ពេល មិនគួរ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​គេ​ឡើយ​។​
  2. ​ម្យ៉ាងទៀត​អ្នក​គួរតែ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ប្រពន្ធ ដោយ​ឲ្យ​គេ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ញ៉ាំ​ឲ្យ​បាន​គ្រប់ ទើប​មិន​ខ្វះ​សារធាតុចិញ្ចឹម​ដែល​អាចធ្វើ​ឲ្យ​កូន​លូតលាស់​បានល្អ​។​
  3. ​ជាងនេះទៅទៀត​អ្នក​គួរតែ​មើលសៀវភៅ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ឲ្យ​បាន​ច្រើន ទើប​អ្នក​អាចជួយ​ប្រពន្ធ​បាន​។​
  4. ​ក្រោយ​ពេលដែល​ប្រពន្ធ​សម្រាលកូន​រួច អ្នក​គួរតែរៀបចំ​បន្ទប់​ឲ្យ​មាន​អនាម័យ និង​ផាសុខភាព​ដើម្បី​ឲ្យ​ប្រពន្ធ និង​កូន​អាច​រស់នៅក្នុង​បរិស្ថាន​ដែល​ល្អ​មួយ​។​
  5. ​អ្នក​ក៏​ត្រូវតែ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ការមើល​ថែទាំ​កូន​ជាមួយ​ប្រពន្ធ​ដែរ ដើម្បី​អាច​ដឹង​ពី​របៀប​មើលថែ​ជាមួយគ្នា​។​
  6. ​នៅពេលដែល​ប្រពន្ធ​ទើបតែ​សម្រាល​ហើយ​គេ​នឹង​អាច​នឿយហត់​ជាខ្លាំង​។ ដូចនេះ​ភារកិច្ច​ក្នុងការ​មើលថែទាំ​កូន គួរតែ​ស្ថិត​លើ​ខ្លួន​ប្តី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com