ជាតិ
អាជ្ញាធរ​ភ្នំពេញ​ប្រគល់​ម៉ូតូ​កង់​បី ដល់​ខណ្ឌ​ចំនួន​៤ សម្រាប់​ប្រមូល​សំរាម​អំឡុង​បុណ្យអុំទូក​
06, Nov 2019 , 7:59 am        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រគល់​ម៉ូតូ​កង់​បី​ឲ្យ​រដ្ឋបាល​ខណ្ឌ​នីមួយៗ សម្រាប់​ប្រមូល​ដឹកជញ្ជូន​សំរាម​អំឡុងពេល​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៩​។


​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ខណ្ឌ​ចំនួន​៤ ដែល​ទទួលបាន​ម៉ូតូ​កង់​បី មាន​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង ដោយ​សង្កាត់​នីមួយៗ​ទទួលបាន​មួយគ្រឿង​។ ចំណែកឯ បណ្ដា​ខណ្ឌ​ផ្សេងទៀត​នឹង​ទទួលបាន​នាពេល​ក្រោយ​។​
 
​សូមបញ្ជាក់ថា សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល បានប្រកាស​យក​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​គ្រប់គ្រង​បណ្តោះអាសន្ន ហើយនឹង​មានការ​បែងចែក​តំបន់​ប្រមូល​សំរាម ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ច្រើន​ប្រជែង​ដេញថ្លៃ​ផង​។ 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com