ក្រុម​ជម្រើសជាតិ​កម្ពុជា​ផ្លាស់ប្តូរ​សមាជិក​៣​រូប ប៉ុន្តែ​នៅតែ​គ្មាន​កីឡាករ ចាន់ វឌ្ឍនាកា​
FIFA
កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​ផ្លាស់ប្តូរ​សមាជិក​៣​រូប ប៉ុន្តែ​នៅតែ​គ្មាន​កីឡាករ ចាន់ វឌ្ឍនាកា​
06, Nov 2019 , 8:29 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ុង​ហ្គោ​លី និង​វគ្គ​ជម្រុះ World Cup 2022 ជាមួយ​ហុងកុង​។ ក្នុងចំណោម​កីឡាករ​ទាំង​២៣​នាក់​យើង​សង្កេតឃើញ​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​៣​រូប ខណៈ​កីឡាករ ចាន់ វឌ្ឍនាកា បន្ត​ស្ថិតនៅ​ក្រៅបញ្ជី​ដដែល​។​

 
​កីឡាករ លី វ៉ា​ហេ​ទ កាន់ ពិសាល និង ស៊ិន កក្កដា ត្រូវបាន​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ ក្រោយ​អវត្តមាន​បួន​ប្រាំ​ប្រកួត​កន្លងមក​។ វត្តមាន​របស់​ពួកគេ​ទាំងបី គឺ​ដើម្បី​ជំនួស​កៅអី​របស់​ខ្សែការពារ សឿត បារាំង ហូ​យ ផល្លី​ន និង​កីឡាករ អ៊ុក សុវណ្ណ ដែល​បាន​ជម្រុះ​ចេញ​។ 
 
​ចំណែក​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​ទើប​ជា​ពីរ​បួស ពុំ​ទទួលបាន​ការទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​ក្រុម​ទាំងពីរ​ខាងលើ​ឡើយ​។ កីឡាករ​មកពី​ខេត្តកំពត​រូបនេះ ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​ពេល​កម្ពុជា​ប៉ះ​ជាមួយ​អ៊ីរ៉ាក់ តែ​ត្រូវ​អវត្តមាន​ដោយសារ​បញ្ហា​របួស​ជើង​។ 
 
​ការប្រមូលផ្តុំ​ហ្វឹកហាត់​លើក​នេះ គឺ​ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ុង​ហ្គោ​លី​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កី​ឡ​ដ្នា​ន​ជាតិ មុន​ប៉ះ​ហុងកុង​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2022 នៅ​ថ្ងៃទី​១៩ វិច្ឆិកា នៅលើ​ទឹកដី​ហុងកុង​។ នា​ការប្រកួត​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កម្ពុជា​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ហុងកុង​។  
 
​កីឡាករ​ជម្រើសជាតិ​ទាំង​២៣​រូប​រួមមាន​៖ អ្នកចាំទី ស៊ូ យ៉ា​ទី​, កែវ សុខ​សិលា​, ហ៊ុល គឹម​ហ៊ុយ​, ខ្សែការពារ សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា​, ឆេង ម៉េង​, លី វ៉ា​ហេ​ទ​, សេត រ៉​ស៊ី​ប​, យ៉ើ សា​ហ្វី​, ទេស សម្បត្តិ​, កែន ច័ន្ទ​សុភ័ក្ត្រ​, ខ្សែបម្រើ គួច សុ​កុម្ភៈ​, គួច ដា​នី​, អ៊​ន ចាន់​ប៉ូ​លីន​, ធា​រី ចន្ថា​ប៊ី​ន​, ស៊ិន កក្កដា​, សុះ ស៊ូះ​ហា​ណា​, ខ្សែប្រយុទ្ធ កែវ សុខ​ផេង​, សៀង ច​ន្ធា​, រ៉ឹង ប៊ុន​ហៀ​ង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កាន់ ពិសាល និង យ៉ើ មូស្លីម​៕   

Tag:
 បាល់ទាត់​
  World Cup
  ចាន់ វឌ្ឍនាកា​
© រក្សាសិទ្ធិដោយ thmeythmey.com