ជាតិ
ស្នងការ​នគរបាល ថា ជន​ស៊ីវិល​ដែល​ចុះ​ចាប់​គ្រឿងញៀន នៅ​ម្ដុំ​បឹងកក់ មិនមែនជា​សមត្ថកិច្ច​ទេ​
06, Nov 2019 , 3:26 pm        
រូបភាព
រូបពីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបពីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ ករណី​ជន​ស៊ីវិល ដែល​តែងតែមាន​សកម្ម​ភាពចុះ​ចាប់​គ្រឿងញៀន​នៅ​ម្ដុំ​បឹងកក់ ខណ្ឌទួលគោក​នោះ មិនមែនជា​ក្រុម​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ​។ នេះ​ជាការ​បកស្រាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៤ វិច្ឆិកា​។​


 
​ស្នងការ​នគរបាលជាតិ អះអាងថា ខ្លួន​នឹង​ស្វែងរក​ជនល្មើស​ដែល​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​នេះ យកមក​ចាត់វិធានកា​រ​តាមច្បាប់​។ «​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុងនាម​ជា​សមត្ថកិច្ច​ទទួលខុស​ត្រូវ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ នឹងធ្វើ​ការស្រាវជ្រាវ បង្ការ ទប់ស្កាត់​មិនឱ្យ​ក្រុម​ជន​ស្លៀក​ស៊ីវិល​ទាំងនោះ បង្កបញ្ហា​ទាំងនេះ​ទៀតឡើយ​។ ម្យ៉ាងវិញទៀត​កម្លាំង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ មិនដែល​ទៅធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ខុសពី​ការណែនាំ ឬក៏​ភារកិច្ច​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​សន្យាថា ខ្លួន​នឹង​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចាត់វិធានការ​ច្បាប់ មិនឱ្យ​មាន​ករណី​ជន​ស៊ីវិល​ចាប់​គ្រឿងញៀន​នេះ កើតឡើង​ទៀតឡើយ ៕
 

Tag:
 គ្រឿងញៀន​
  សមត្ថកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com