សម្តេច ហ៊ុន សែន មិនជឿថាលោក សម រង្ស៊ី ហ៊ានចូលស្រុកឡើយ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន មិនជឿថាលោក សម រង្ស៊ី ហ៊ានចូលស្រុកឡើយ
07, Nov 2019 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រាប់ប្រជាពលរដ្ឋថា លោក សម រង្ស៊ី នឹងមិនហ៊ានចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«ឥឡូវ គាត់ ពន្យារសំបុត្រយន្តហោះ ចេញពីប៉ារីសមកថ្ងៃទី៩ ឯណោះ មិនមែនមកថ្ងៃទី៧ ឆ្លងកាត់ថៃថ្ងៃទី៨ ហើយមកស្រុកខ្មែរថ្ងៃទី៩ទេ ហើយមិនប្រាកដថាចេញពីប៉ារីសទេ»។



ការថ្លែងរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា។ 

ដ្បិតមិនជឿថា លោក សម រង្ស៊ី ហ៊ានចូលស្រុកពិតមែន តែសម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ត្រៀមកម្លាំងគ្រប់កន្លែងរួចហើយ ដើម្បីទប់ទល់និងចាំចាប់លោក សម រង្ស៊ី រួមទាំងបក្សពួក បើពួកគេ ពិតជាមកដល់កម្ពុជាមែន។ មេដឹកនាំកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«...ដោយតម្លៃណាក៏ដោយ យើងខ្ញុំ ត្រូវធ្វើសកម្មភាពដោយខានមិនបាន»៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com