អត្ថបទពាណិជ្ជកម្ម
Subaru បញ្ចេញ​ជា​ផ្លូវការ រថយន្ត​សេ​រ៊ី​ថ្មី​ចុងក្រោយ​របស់ខ្លួន ម៉ាក Forester GT Edition នៅ​ប្រទេស​សិង្ហ​បុរី​
07, Nov 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ម៉ូតូ​អេ​ម​មេច (Motor Image) នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បានដាក់​បង្ហាញ​រថយន្ត Subaru ស៊េរី​ថ្មី​ចុងក្រោយ​របស់ខ្លួន ម៉ាក Forester GT Edition នៅ​ប្រទេស​សិង្ហ​បុរី​។ Motor Image  ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត Subaru នៅក្នុង​ទីផ្សារ​ក្នុងប្រទេស​ចំនួន​៨ នៅ​អាស៊ី រួមមាន​កម្ពុជា​ផង បានបង្ហាញ​រថយន្តរ​បស់​ខ្លួន នា​អំឡុង​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ឆ្នាំ​២០១៩ (Subaru Palm Challenge 2019)​។​
 
​បន្ទាប់ពី​ដាក់​បង្ហាញ​រថយន្ត​ប្រភេទ XV GT Edition កាលពី​ឆ្នាំមុន  ក្រុមហ៊ុន​ម៉ូតូ​អេ​ម​មេច ឥឡូវនេះ បាន​បញ្ចេញ​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០១៩ មួយគ្រឿង​ទៀត​ម៉ាក Forester GT Edition​។ ស្រដៀង​គ្នា​ទៅនឹង XV ដែរ Forester GT Edition ផលិតឡើង​ជាមួយ​ឧបករណ៍​ទាន់សម័យ​ថ្មី​មួយ ដែល​ផ្តល់​ភាពងាយស្រួល ក្នុង​ការបើក​បរទាំង​នៅលើ​ផ្លូវ​រាប ផ្លូវ​ជង្ហុក និង​ឡើង​ចុះ​ភ្នំ​ជាដើម​។​
 
​រថយន្ត Subaru Forester GT Edition ជា​ម៉ូ​ឌែ​ល GT Edition ជំនាន់​ទី​ពីរ បន្ទាប់ពី XV GT Edition រចនា​ឡើង​ដោយមាន​ការសហកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ច្នៃ​ម៉ូត​រថយន្ត​របស់​ជប៉ុន Giken Co,.Ltd ដែលមាន​លោក Masahiko Kobayashi ជា​អ្នកទទួលខុសត្រូវ លើ​ការ​រចនា​ផ្នែក​ខាងក្រៅ​។ លោក Kobayashi អះអាងថា​រថយន្ត Subaru ស៊េរី​ថ្មី​នេះ មានការ​ផ្លាស់ប្តូរ​តែ​៤​ចំណុច​ប៉ុណ្ណោះ​។​


 
៤ ចំណុច​នោះ​ទាក់ទង​ទៅនឹង​ការ​រចនា​ផ្នែក​ខាងក្រៅ របស់ Forester GT Edition រួមមាន​របាំង​ខាងមុខ ខាងក្រោយ ផ្នែក​ចំហៀង និង​រនាំង​ដំបូល ដែល​បន្ថែម​ភាពស្រស់ស្អាត​សម្រាប់​រថយន្ត​ឆ្នាំ​មួយគ្រឿង​នេះ​។ ដោយឡែក​កង់​ទៀត​៤ ជា​ប្រភេទ​កង់​ស្ព័​រ ដែលមាន​ទំហំ ១៨​អ៊ី​ញ​។ ចំណែក​នៅ​ផ្នែក​ខាងក្នុង​វិញ គឺ​ស្រដៀង Forester i-S EyeSight ដែរ​។ នៅលើ​កៅអី​ខាងមុខ​និង​ខាងក្រោយ​មាន​បន្ថែម​ឆ្នូត​ពណ៌​ស និង​មាន​បំពាក់​ប្រព័ន្ធ​បង្ហាញ​ផ្ទាំង​ព័ត៌មាន ទំហំ​៨​អ៊ី​ញ ដោយមាន​ភ្ជាប់ Apple CarPlay និង Android Auto ដោយ​ស្វ័យប្រវត្តិ​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ Forester GT Edition មាន​បំពាក់​កាមេរ៉ា​កម្រិត ៣៦០​ដឺ​ក្រេ ដែល​អាច​ឲ្យ​អ្នកបើកបរ​ឈប់​ចត​ដោយ​ភាពងាយស្រួល និង​ប្រកបដោយ​សុវត្ថិភាព​ពេល​បើកបរ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com