អត្ថបទពាណិជ្ជកម្ម
អំណោយ​ទឹកបរិសុទ្ធ​កម្ពុជា​៣​ម៉ឺន​កេស ធ្វើឱ្យ​កីឡាករ​អុំទូក​ញញឹម​ត្រេកអរ​មុន​ថ្ងៃ​ប្រកួត​ផ្លូវការ​មកដល់
08, Nov 2019 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា បាន​ចែកជូន​អំណោយ​ទឹកបរិសុទ្ធ​កម្ពុជា ដល់​គ្រប់​ចំណុះ​ទូក​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ដែល​ត្រៀមខ្លួន​ប្រកួត​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ​។
 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​កម្ពុជា បាន​ថ្លែងថា​៖«​ដោយសារ​មើលឃើញ​ពី​តម្រូវការ និង​កង្វះខាត​ទឹក​ពិសា ក្នុងអំឡុងពេល​ស្នាក់នៅ​ភ្នំពេញ រយៈពេល​៣​ថ្ងៃ​របស់​បងប្អូន​កីឡាករ ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ដោះស្រាយ​បញ្ហា​មួយផ្នែក ដើម្បី​ជាការ​អបអរសាទរ និង​លើកទឹកចិត្ត ដល់​កីឡាករ​អុំទូក​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ក្រុមហ៊ុន​បាន​ចែក​ទឹកបរិសុទ្ធ​កម្ពុជា ក្នុង​មួយ​ទូក​ចំនួន ៥០ ទៅ ១០០ កេស​។ បន្ថែម​លើ​នេះ យើង​បានប្រគល់​អាវយឺត​ជិត​១​ម៉ឺន​អាវ ដល់​ពួកគាត់​ផងដែរ​»​។ 
 
​លោក ញឹម សម្បត្តិ តំណាង​ក្រុម​កីឡាករ​ទូកង​មួយក្រុម មកពី​ខេត្តកំពង់ចាម បានឱ្យដឹងថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ទឹកជា​ច្រើន​កេស​ដល់​ពួក​ខ្ញុំ ព្រោះ​កំពុងតែ​ជួប​ការខ្វះខាត​គ្រឿង​ហូបចុក និង​អាវ​សម្រាប់​កីឡាករ​»​។​


 
​គួរ​បញ្ជាក់ថា ការប្រគល់​អំណោយ​នេះ ធ្វើឡើង​នៅ​ទីលាន​វិមាន​អារ​ហារ​ជ្រោយចង្វារ ត្រើយ​ខាងកើត​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​ការប្រគល់​នេះ នឹង​បន្ត​ធ្វើឡើង​រហូតដល់​ម៉ោង ៤:៣០ ល្ងាច​ថ្ងៃ​ដដែល​ផងដែរ​។ ដូច្នេះ សម្រាប់​តំណាង​ទូកង ដែល​មិនទាន់​បានទទួល​អំណោយ​នេះ សូម​អញ្ជើញ​មក​ទីតាំង​ប្រគល់​អំណោយ​ឱ្យបាន​មុន​ម៉ោង​កំណត់ ព្រមទាំង​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណ​បណ្ណ​ប្រធាន​ដឹកនាំ និង​ក្រុម​ទូក ច្បាប់​ចម្លង​មួយ​សន្លឹក លិខិត​ស្នើសុំ​ប្រកួត​អុំទូក​នៅ​ថ្ងៃទី ១០​ដល់ ១២ ខែវិច្ឆិកា មួយ​សន្លឹក​។ 
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ ៖ 067 447 700 ឬ 093 901 919 ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com