ជាតិ
អត្ថបទពាណិជ្ជកម្ម
យន្តហោះ Airbus A220 បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​
08, Nov 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ​2019 – យន្តហោះ​ដឹក​អ្នកដំណើរ Airbus A220 ដ៏​ថ្មី​សន្លាង បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ ដែលជា​ផ្នែក​មួយ នៃ​កម្មវិធី​ដំណើរ​កម្សាន្ត​ផ្សព្វផ្សាយ​បង្ហាញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ យន្តហោះ​ដែល​កំពុង​ដាក់តាំង​បង្ហាញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ គឺជា​យន្តហោះ airBaltic A220-300 មាន​បំពាក់​កន្លែង​អង្គុយ​ចំនួន 145 កៅអី ដែល​បាន​រចនា​ប្រកបដោយ​ផាសុកភាព នៅក្នុង​កាប៊ីន​អ្នកដំណើរ​កម្រិត​ថ្នាក់​ទោល (single class)​។​

​ដូច​នៅក្នុង​យន្តហោះ​ធុន A220​ទាំងអស់​ដែរ ប្លង់​កៅអីអង្គុយ​ខាងក្នុង បាន​រចនា​ដោយមាន​បី​កៅអី សម្រាប់​ចំហៀង​ម្ខាង​នៃ​ច្រក​ដើរ និង​ពីរ​កៅអី សម្រាប់​ចំហៀង​ម្ខាង​ទៀត​។ កាប៊ីន​នេះ គឺមាន​ទំហំ​ធំជាងគេ នៅក្នុង​ក្រុម​របស់​វា ដែលមាន​កៅអី​ថ្នាក់ Economy យ៉ាង​ធំ​ដ៏​ទូលាយ និង​កន្លែង​ដាក់​អីវ៉ាន់​នៅ​ខាងលើ​ធំ​ទូលាយ​។ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​ផ្ដល់ជូន​ថ្នាក់ Business កន្លែង​ខណ្ឌ​ចែក​នៅក្នុង​យន្តហោះ ផ្ដល់ជូន​នូវ​ប្លង់​កៅអី​បួន​បាំង ប្រកបដោយ​ផាសុកភាព​ខ្ពស់ ដោយនៅ​ម្ខាងៗ​នៃ​ច្រក​ដើរ មាន​ពីរ​កៅអី​។​



​យន្តហោះ​ធុន A220 គឺជា​យន្តហោះ​ដែល​រចនា​ថ្មី​តែមួយគត់ នៅក្នុង​ទីផ្សារ​យន្តហោះ 100-150 កៅអី និង​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត ឌី​ណា​មី​ក​អាកាស​បែប​សិល្បៈ និង​ម៉ាស៊ីន​ទំនើប​ជំនាន់​ចុងក្រោយ​គេ​បង្អស់​។ ជាមួយគ្នានេះ មា​ស៊ីន និង​បច្ចេកវិទ្យា​ទាំងនេះ ជួយ​សន្សំសំចៃ​ប្រេងឥន្ធនៈ​បាន​យ៉ាងតិច 20 ភាគរយ បើ​ធៀប​ទៅនឹង​យន្តហោះ​ជំនាន់​មុនៗ ដែលមាន​ទំហំ​ស្រដៀង​គ្នា​។​



​ជាមួយនឹង​សមត្ថភាព​ហោះហើរ​មិន​ឈប់ នៅលើ​គន្លង​ផ្លូវ​រហូតដល់​ចម្ងាយ 3,400 រង្វាស់​ម៉ា​យ (6,300 គ​.​ម​) យន្តហោះ​ធុន A220 ផ្ដល់នូវ​សមត្ថភាព​ហោះហើរ​ចម្ងាយ​ឆ្ងាយ​ជាងគេ ដែល​អាច​ហោះហើរ ភ្ជាប់​ពី​ប្រទេស​កម្ពុជា ទៅកាន់​អាស៊ី​ខាងជើង និង​មជ្ឈិមបូព៌ា​។


 
​បច្ចុប្បន្ន យន្តហោះ A220-300 កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air សម្រាប់​បម្រើ​សេវាកម្ម​ហោះហើរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ផងដែរ​។​



ក្រុមហ៊ុន​អាកាសចរណ៍ Air Vanuatu ក៏បាន​បញ្ជា​ទិញ​យន្តហោះ​ធុន A220s ចំនួន​បួន​គ្រឿង​ផងដែរ រួមមាន​យន្តហោះ A220-100s ចំនួន​ពីរ​គ្រឿង និង​យន្តហោះ A220-300 ចំនួន​ពីរ​គ្រឿង​។​



​យន្តហោះ​ធុន A220 គឺមាន​ពីរ​ម៉ូ​ឌែ​ល គឺ​យន្តហោះ A220-100 អាច​ដឹក​អ្នកដំណើរ ចន្លោះ​ចាប់ពី 100 ទៅ 130 នាក់ និង​យន្តហោះ A220-300 ដែល​ធំ​ជាង អាច​ដឹក​អ្នកដំណើរ​បាន​ចន្លោះ​ចាប់ពី 130 ទៅ 160 នាក់ នៅក្នុង​ប្លង់​រចនា​ពិសេស សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​។ គិត​ត្រឹម​នៅ​ចុងខែ​កញ្ញា ឆ្នាំ​2019 អតិថិជន​មកពី​ទូទាំង​ពិភពលោក បាន​បញ្ជា​ទិញ​យន្តហោះ​ធុន  A220 ចំនួន 525 គ្រឿង ដែល​ក្នុងនោះ មាន​យន្តហោះ​ចំនួន 90 គ្រឿង កំពុង​ដាក់ឱ្យ​ប្រតិបត្តិការ​ជាមួយនឹង​ប្រតិបត្តិ​ករ​ចំនួន​ប្រាំមួយ​ហើយ​។​



តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​ទីផ្សារ​ស្នូល​សម្រាប់​ក្រុមហ៊ុន Airbus និង​ទីផ្សារ​ដឹកជញ្ជូន​តាម​យន្តហោះ ដែលមាន​កំណើន​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន ដែលមាន​អត្រាកំណើន​ប្រចាំឆ្នាំ 5.5% ក្នុង​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ (​ប្រៀបធៀប​ជាមួយនឹង​កំណើន​មធ្យម​សកល ដែលមាន​កំណើន 4.3%)​។ បច្ចុប្បន្ន តំបន់​នេះ​មាន​ចំនួន​មួយ​ភាគបី នៃ​ចំនួន​កក់​បញ្ជា​ទិញ​សរុប​នៃ​រោងចក្រ​ផលិត​នៅ​អឺរ៉ុប និង​ស្មើនឹង​មួយ​ភាគបី នៃ​ចំណូល​របស់​ក្រុមហ៊ុន​ផងដែរ​។​

​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Airbus មាន​វត្តមាន​នៅក្នុង​ទីផ្សារ​អាកាសចរណ៍ ដែលមាន​
​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន កំពុង​ប្រតិបត្តិការ​យន្តហោះ​ត្រកូល A320 របស់​ក្រុមហ៊ុន Airbus ចំនួន 27 គ្រឿង ដែល​ក្នុងនោះ​មាន​៖ ក្រុមហ៊ុន Bassaka Air ចំនួន​២, ក្រុមហ៊ុន Cambodia Airways ចំនួន​៤, ក្រុមហ៊ុន Cambodia Angkor Air ចំនួន​៤, ក្រុមហ៊ុន JC International Airlines ចំនួន​៥, ក្រុមហ៊ុន Lanmei Airlines ចំនួន​៧, និង​ក្រុមហ៊ុន Sky Angkor Airlines ចំនួន​៥​។

​ក្រុមហ៊ុន Airbus បាន​ព្យាករណ៍​ថា នឹងមាន​ការរីកចម្រើន​ខ្ពស់ នៅក្នុង​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​ការដឹកជញ្ជូន​អ្នកដំណើរ ក៏​ត្រូវបាន​រំពឹងថា មាន​អត្រាកំណើន ច្រើនជាង ៧ ភាគរយ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ២០ ឆ្នាំ​ខាងមុខ​។​

​លេខ​ទូរស័ព្ទ​៖ +33 (0)5 61 93 10 00
​អ៊ីមែល​៖ [email protected]
​វែបសាយ​៖ airbus.com/
​តាមដាន​ពួកយើង​នៅលើ twitter៖ @airbus & @airbuspress ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)







© រក្សាសិទ្ធិដោយ thmeythmey.com