ក្រុមហ៊ុន Vivo ផ្តល់​ការបញ្ចុះ​តម្លៃ​លើ​ស្មា​ត​ហ្វូ​ន​ចំនួន ៥ ម៉ូ​ឌែ​ល ក្នុងឱកាស​បុណ្យអុំទូក​នេះ​!
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Vivo ផ្តល់​ការបញ្ចុះ​តម្លៃ​លើ​ស្មា​ត​ហ្វូ​ន​ចំនួន ៥ ម៉ូ​ឌែ​ល ក្នុងឱកាស​បុណ្យអុំទូក​នេះ​!
08, Nov 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សល់​តែ​រយៈពេល ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណីជាតិ​ខ្មែរ នឹង​ឈាន​ចូលដល់​។ ក្នុងឱកាស​នេះដែរ ក្រុមហ៊ុន​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Vivo នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន រហូតដល់​ទៅ 5 ម៉ូ​ឌែ​ល​ឯណោះ​។

​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន ដែល​នឹង​បញ្ចុះតម្លៃ​ក្នុងឱកាស​បុណ្យអុំទូក​នេះ មានដូចជា​៖
-  V15Pro តម្លៃ​ធម្មតា $449 បញ្ចុះ​នៅសល់​ត្រឹមតែ $399 
- V15 តម្លៃ​ធម្មតា $339 បញ្ចុះ​នៅសល់​ត្រឹមតែ $309
- S1 តម្លៃ​ធម្មតា $299 បញ្ចុះ​នៅសល់​ត្រឹមតែ $269
- Y15 តម្លៃ​ធម្មតា $189 បញ្ចុះ​នៅសល់​ត្រឹមតែ $179
- Y91C តម្លៃ​ធម្មតា $119 បញ្ចុះ​នៅសល់​ត្រឹមតែ $115

​អ្វីដែល​ពិសេស​នោះ រាល់​អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន​ទាំង 5 ម៉ូ​ឌែ​ល​នេះ ចាប់ពី​ថ្ងៃទី ១០/១១/១២ នោះ លោក​អ្នកនឹង​ទទួលបាន​កាដូ ជាច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន vivo ផងដែរ ។​

​សូមបញ្ជាក់​បន្ថែមថា ការផ្ដល់ជូន​នូវ​កាដូ​ពិសេស​នេះ ផ្តល់​ជូនទៅ​ឲ្យ​អតិថិជន ដែល​បានមក​ជាវ នៅឯ​ស្តង់​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ផ្ទាល់​តែប៉ុណ្ណោះ​។ ស្តង់​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo  មាន​ទីក្រុង​កោះ​ពេជ្រ ចាប់ពី​ពីថ្ងៃ​ទី ១០/១១/១២ ពី​ម៉ោង​១០ ព្រឹក រហូត​ទៅដល់​ម៉ោង​១០ យប់​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


 


© រក្សាសិទ្ធិដោយ thmeythmey.com