កម្ពុជា​ស៊ី​ថៃ ២-១ នា​ការប្រកួត​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC U19
កីឡាជាតិ
ជាតិ
កម្ពុជា​ស៊ី​ថៃ ២-១ នា​ការប្រកួត​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC U19
08, Nov 2019 , 8:26 pm        
រូបភាព
សៀង ចន្ធា ប្រធានក្រុម អបអរគ្រាប់បាល់បញ្ចូលទីជាមួយ មិត​ សាម៉ើយ រីឯ ចាន់ សុភា រត់ពីក្រោយ។ រូបថត FFC
សៀង ចន្ធា ប្រធានក្រុម អបអរគ្រាប់បាល់បញ្ចូលទីជាមួយ មិត​ សាម៉ើយ រីឯ ចាន់ សុភា រត់ពីក្រោយ។ រូបថត FFC
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​កម្ពុជា បានទទួល​ជ័យជម្នះ ២-១ លើ U19 ថៃ នា​ការប្រកួត​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC U19 Championship 2020​។ មិត សា​ម៉ើ​យ និង​សៀង ច​ន្ធា ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​រៀងៗ​ខ្លួន​នៅ​តង់​ទីមួយ ហើយ​ថៃ​តាម​១​គ្រាប់​វិញ​នៅ​តង់​ទី​ពីរ​។



លទ្ធផលនេះ កើតឡើង​បន្ទាប់ពី U19 ម៉ាឡេស៊ី ឈ្នះ កោះម៉ារីយ៉ាណាខាងជើង ១០-០ ដោយការប្រកួត​ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៨ ខែវិច្ឆិកា នេះ​​ដូចគ្នា។

បច្ចុប្បន្ន ម៉ាឡេស៊ីឈរលេខ១បណ្តោះអាសន្ន ដោយមាន​៩ពិន្ទុ។ ក្រោយប្រកួត៣លើក​ដូចគ្នា កម្ពុជា មាន​៦ពិន្ទុស្មើថៃ ប៉ុន្តែមានប្រៀបលើ​រូបមន្ត Head to Head។ ព្រុយណេមាន​៣ពិន្ទុ និងម៉ារីយ៉ាណាខាងជើង គ្មានពិន្ទុរាប់ ហើយត្រូវហាលអាវដោយស្វ័យ​ប្រវត្តិ។

ការប្រកួតកន្លងមក​របស់ U19 កម្ពុជា ក្នុងពូល G នេះ ចាប់ផ្តើម​ដោយ​ចាញ់ម៉ាឡេស៊ី ៤-៣ ឈ្នះម៉ារីយ៉ាណាខាងជើង ៩-០ និង​ឈ្នះថៃ ២-១។ នៅថ្ងៃទី១០ ខែ​វិច្ឆិកា ខាងមុខ កម្ពុជា ត្រូវប៉ះព្រុយណេ ក្រោយពេលថៃ ជួប ម៉ាឡេស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com