ត្រី​ជាច្រើន​តោន ត្រូវបាន​ខូចខាត ដោយសារតែការរឹតបន្តឹង​ច្រកព្រំដែន​ប៉ោយប៉ែត​
ជាតិ
ត្រី​ជាច្រើន​តោន ត្រូវបាន​ខូចខាត ដោយសារតែការរឹតបន្តឹង​ច្រកព្រំដែន​ប៉ោយប៉ែត​
09, Nov 2019 , 6:20 pm        
រូបភាព
​ប៉ោយប៉ែត​, បន្ទាយមានជ័យ​៖ អាជីវករ​លក់​ត្រី នៅ​ប្រទេស​ថៃ បាន​រង​ការខាតបង់​ប្រាក់ចំណូល​ខ្លួន ដោយសារតែ​អាជ្ញាធរ​ខ្មែរ បិទ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​អស់​រយៈពេល​ជាង​១០​ម៉ោង​មក បើ​គិត​ចាប់តាំងពី​ព្រលឹម​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​។​

 
​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ដឹក​ត្រី​ចូលទៅ​ចែកចាយ​បន្ត​នៅក្នុង​ប្រទេស​ថៃ​នោះ បាន​ត្អូញត្អែ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ត្រី​ជាច្រើន​តោន ដែល​ខ្លួន​ដឹក​យកទៅលក់​នេះ គឺ​បាន​ស្អុយ និង​ខូចខាត​ទៅហើយ ដោយសារតែ​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​ពួកគេ ចូលក្នុង​ប្រទេស​ថៃ​។ ពលរដ្ឋ​ទាំងនោះ ក៏​រអ៊ូ​ពី​ការខាតបង់​ប្រាក់ចំណូល​ផងដែរ​។ 

Tag:
 ប៉ោយប៉ែត​
  នយោបាយ​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com