សង្គមជាតិ
សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​ពិភពលោក​នឹងមាន​លក្ខណៈ​ដូចម្តេច នៅពេល​មនុស្ស​អាច​ជម្នះ​ការ​បម្រែបម្រួល​អាកាសធាតុ​?
11, Nov 2019 , 8:30 am        
រូបភាព
 
​ប្រសិនបើ​សកម្មភាព​របស់​មនុស្ស​ចាប់ផ្តើម​កែលម្អ​ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ​២០៣០ ពិភពលោក​នឹងមាន​ការផ្លាស់ប្តូរ​យ៉ាង​ធំធេង​មួយ​។ នៅក្នុង​ឆ្នាំ​នោះ ពិភពលោក នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក សាច់​នៅលើ​តុ​ញាំ​អាហារ នឹងមាន​បន្តិចបន្តួច ទឹក​ដែល​មនុស្ស​បរិភោគ និង​ខ្យល់​សម្រាប់​មនុស្ស​ដកដង្ហើម នឹង​កាន់តែ​ស្អាត និង​ល្អ​ជាង​ពេល​ឥឡូវនេះ​។ ចំណែក​ធម្មជាតិ នឹង​កាន់តែ​ស្រស់បំព្រង​ជាង​មុន​។ ពិតណាស់ ការជួយ​សង្គ្រោះ​បរិស្ថាន និង​អាកាសធាតុ ចាប់ពីពេលនេះ វា​មិន​ត្រឹមតែ​ជាការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ទេ ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​សុភមង្គល​ជាង​មុន​។

 
​បើទោះបីជា​ពេលនេះ​មនុស្ស​នៅ​ទូទាំង​សកលលោក កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ក៏ពិតមែន ប៉ុន្តែ​សាក​ស្រមៃ​មើលថា នៅពេល​មនុស្ស​អាច​ជម្នះ​ការ​បម្រែបម្រួល​អាកាសធាតុ​បាន តើ​នឹងមាន​អ្វី​កើតឡើង​សម្រាប់​ភពផែនដី​មួយ​នេះ​? 
 
១ .​ចេញពីផ្ទះ អ្នក​មិន​ទទួលរង​ភាពស្មុគស្មាញ​ពី​បរិ​កាស​ជុំវិញខ្លួន​
 
​ប្រសិនបើ មនុស្ស​អាច​ជម្នះ​បម្រែបម្រួល​អាកាសធាតុ អ្វីៗ​នឹងមាន​លក្ខណៈ​ស្រស់បំព្រង​។ ជាក់ស្តែង នៅពេល​មនុស្ស​ទាំងឡាយ ដើរ​ចេញពីផ្ទះ ដោយ​ស្ថិតក្នុង​បរិ​កាស​មួយ​ដ៏​ល្អ មាន​សួនច្បារ​ជាច្រើន មិន​កកស្ទះ​ចរាចរណ៍​។ ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក គណៈ​អភិបាលក្រុង នឹង​ចាត់វិធានការ​កំណត់​ចំនួន​រថយន្ត​ឯកជន​។ មូលហេតុ​នេះ វា​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាច្រើន​ចូលមក​វិនិយោគ និង​ក្នុងតម្លៃ​សមរម្យ​។ ដូច្នោះ មនុស្ស​ជាច្រើន នឹងមិន​ចាំបាច់​ចំណាយលុយ​ទិញ​រថយន្ត មិន​ខ្វល់​ពី​ចំណតរថយន្ត និង​មិន​ខ្វល់​ពី​ការ​ស្វះ​ចរាចរណ៍​ជាដើម​។ ប៉ុន្តែ​បើ​មិន​ចង់​ជិះ​រថយន្ត ពួកគេ​អាច​ជិះ​កង់ ឬ​រថយន្តក្រុង​ទៅ​កន្លែងធ្វើការ ឬ​កន្លែង​ផ្សេងៗ​ក៏បាន​។ 
 
២. ខ្យល់​ដកដង្ហើម​នៅក្នុង​ទីក្រុង នឹងមាន​កម្រិត​ល្អ​ជាង​មុន​
 
​ដោយសារ​រថយន្ត​ឯកជន​ត្រូវ​កាត់បន្ថយ ហើយ​ចង្វាក់​ផលិតកម្ម​ផ្សេងទៀត ត្រូវ​ដើរ​ដោយ​ចរន្តអគ្គិសនី វា​ច្បាស់​ណាស់​ថា កម្រិតជាតិពុល​នៅក្នុង​ខ្យល់ នឹងមាន​តិចជាង​មុន​។ ចំណែក​មនុស្ស នឹង​ទទួល​ខ្យល់​ដកដង្ហើម​កាន់តែ​បរិសុទ្ធ​។ ដូចដែល​យើង​ដឹង​ស្រាប់​ហើយ ថាមពល​អគ្គិសនី គឺ​វា​ស្អាត ហើយ​ស្អាត​ជាង​ប្រភព​ថាមពល​ផ្សេងទៀត​ទាំងអស់​។​
 
៣. ការប្រើប្រាស់​ប្លា​ស្ទិ​ក នឹងមាន​ការកាត់បន្ថយ​
 
​ដូចដែល​ដឹង​ស្រាប់​ហើយ​ថា ប្លា​ស្ទិ​ក គឺមាន​អាយុកាល​យូរ​ទើប​រលាយ ប៉ុន្តែ​មនុស្ស​មាន​ជម្រើស​ច្រើន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ជាក់ស្តែង​នៅតាម​ហាង​កាហ្វេ​ជាច្រើន ប្រើ​កែវ​ប្លា​ស្ទិ​ក ដើម្បី​ដាក់​កាហ្វេ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ អ្នក​អាច​យក​កែវ​ប្លា​ស្ទិ​កចាស់​នោះ យកមក​ដាក់​កាហ្វេ​ញាំ​បានជា​ថ្មី​។ ដូច្នោះ ប្រសិនបើ​ធ្វើបែបនេះ ប្លា​ស្ទិ​ក​នឹង​កាត់បន្ថយ​បាន​ច្រើន ហើយ​បរិស្ថាន​នឹង​ស្អាត​ជាង​មុន​។ 
 
៤. តម្រូវការ​បន្លែ នឹងមាន​ការកើនឡើង​ជាង​មុន​
 
​ពិតណាស់​សាច់ គឺជា​ប្រភព​មួយ ដែល​រួមចំណែក​ក្នុងការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ទៅក្នុង​បរិយាកាស​។ នៅពេល​ប្រជាជន ចូលចិត្ត​បរិភោគ​បន្លែ សាច់​នឹងមាន​កាន់តែ​តិច​នៅលើ​តុ​ញាំ​អាហារ​។ ការណ៍​នេះ គឺជា​ប្រភព​មួយ​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​ចូលទៅក្នុង​ខ្យល់​។ ចំណែក​មនុស្ស​កាន់តែ​មាន​សុខភាព​ល្អ ដោយសារ​ការបរិភោគ​បន្លែ​ច្រើនជាង​សាច់​៕

Tag:
 បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com