ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចង់ជ្រុះសក់គួរតែញ៉ាំទាំងនេះ
× សក់គឺជាសរីរាង្គដ៏សំខាន់មួយដែរសម្រាប់បង្ហាញភាពទាក់ទងដល់មនុស្សជុំវិញខ្លួន។ យ៉ាងណាមិញ អាការៈជ្រុះសក់តែងតែជាកង្វះដ៏ធំមួយសម្រាប់មនុស្សគ្រប់រូប ជាពិសេសយុវវ័យតែម្តង។ ដូច្នេះបើសិនជាអ្នកគិតថា សក់របស់អ្នកជ្រុះច្រើនជាង ១០០សរសៃក្នុងមួយថ្ងៃនោះ វាពិតជាមិនមែនរឿងធម្មតាឡើយ។ដើម្បីប៉ះប៉ូវបញ្ហានេះ យកល្អអ្នកគួរតែញ៉ាំអាហារមានជីវជាតិឲ្យបានច្រើនដើម្បីកាត់បន្ថយការជ្រុះសក់នេះ។
ស៊ុត
ដោយសារតែសរសៃសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន ដូច្នេះវាពិតជារឿងល្អបំផុតដែលអ្នកគួរតែញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនឲ្យបានច្រើន។ ប្រភពដ៏ល្អបំផុតរបស់ប្រូតេអ៊ីនគឺស៊ុតតែម្តង ហើយវាក៏សម្បូរទៅដោយវីតាមីន B ដើម្បីបង្ការបញ្ហាជ្រុះសក់ដែរ។
ត្រីសម្បូរខ្លាញ់
វាមិនខុសគ្នានឹងស៊ុតឡើយ គឺសម្បូរវីតាមីន B។ យកល្អអ្នកគួរតែញ៉ាំត្រីសមុទ្រវិញ ព្រោះវាមិនត្រឹមតែសម្បូរប្រូតេអ៊ីនទេ តែក៏មានជាតិអាស៊ីតខ្លាញ់អូមេហ្គាបីដើម្បីជំនួយដល់ការដុះសក់ដែរ។
សាច់គោ
ដោយសារតែសាច់គោសម្បូរជាតិប្រូតេអ៊ីនដូចជាវាពិតជាស័ក្តិសមសម្រាប់អាការៈជ្រុះសក់ហើយ។ ក្រៅពីនេះសាច់គោក៏ជាប្រភពដ៏អស្ចារ្យនៃជាតិស័ង្គសី និងជាតិដែក ដែលមានសារៈសំខាន់សម្រាប់ស្បែកក្បាល និងសក់មានសុខភាពល្អដែរ។
ដំឡូងឈ្វៀរ
ដំឡូងឈ្វៀល្អចំពោះសុខភាពដោយសារតែវាមានជាតិកាបូអ៊ីដ្រាតកំផ្លេច ដែលមិនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ។ តែវីតាមីន A របស់វាវិញគឺល្អបំផុតសម្រាប់ស្បែកក្បាល និងសរសៃសក់។
ការ៉ុត
នរណាក៏ដោយដែរថា វីតាមីន A របស់ការ៉ុតគឺល្អចំពោះសុខភាពភ្នែកយើង តែវាក៏ជាអង់ទីអុកស៊ីដង់ដ៏សំខាន់មួយសម្រាប់ជួយឲ្យសក់ក្រាស់ និងសុខភាពល្អដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com