ជាតិ
សម្តេច ហ៊ុន សែន៖ ផ្លូវខូច ដោយសារជញ្ជីងថ្លឹងរថយន្ត សូកលុយ ប្រ៉ុច!
× សម្តេចនាយករដ្ឋមន្ត្រីនាពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ នៅខេត្តកំពត នាថ្ងៃនេះ បានលើកឡើងពីផែនការផ្សេងៗរបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវ ជាពិសេសនៅខេត្តព្រះសីហនុ ដែលកំពង់រងការខូចខាត។
បើតាមប្រមុខរដ្ឋាភិបាល កត្តាខូចផ្លូវមានពីរ គឺបណ្តាលមកពីគ្រោះទឹកជំនន់ និងមកពីរថយន្តធុនធ្ងន់ ជាពិសេសកុងតឺន័រ។ «យើងត្រូវធ្វើផ្លូវដែលទ្រាំទ្រនូវទម្ងន់រថយន្តដែលផលិតស្រុកគេបាន»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន សែន ដោយបន្ថែមថា ករណីខូចផ្លូវកន្លងមកនៅខេត្តព្រះសីហនុ គឺដោយសារតែការអនុញ្ញាតឲ្យរថយន្តធុនធំ និងកុងតឺន័រ ចូលទៅតំបន់ផែទឹកជ្រៅ ក៏ដូចជាដឹកសម្ភារសំណង់ផ្សេងៗ ដើម្បីសាងសង់អគារចន្លោះពី៥ ទៅប្រមាណ៦០ជាន់។
«ការដាក់ជញ្ជីងថ្លឹង ជួនកាល សូកលុយតែបន្តិច ទៅប្រ៉ុច»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន ដែលនេះជាមូលហេតុនាំឲ្យផ្លូវខូចកាន់តែធ្ងន់ធ្ងរ។
© រក្សាសិទ្ធិដោយ thmeythmey.com