ថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជាមានការជឿជាក់កាន់តែខ្លាំងលើសមត្ថភាពកីឡាករ ក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះជូនជាតិមាតុភូមិ។ ការជឿជាក់បែបនេះ ធ្វើឡើងក្រោយកីឡារាំទទួលបានជោគជ័យជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិក្នុងមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗ កីឡាកររាំកម្ពុជាដណ្តើមបានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ៦ពីការប្រកួតជើងឯកយុវជនអាស៊ី ADSF Asian Youth Single Dance Championship 2019 នៅប្រទេសចិន។
ក្រោយដណ្តើមបានមេដាយមាស១ និងប្រាក់២ពីការប្រកួត WDSF Taipei Open 2019 នៅឆាយនីសតៃប៉ិកាលពីអំឡុងខែតុលាមិនបានប៉ុន្មានផង។ ក្រុមកីឡារាំកម្ពុជាកាលពីពេលថ្មីៗ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការប្រកួតជើងឯកយុវជនអាស៊ី ADSF Asian Youth Single Dance Championship 2019 និង Hong Kong Open តាមរយៈដណ្តើមបានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ៦។
សម្រាប់ការប្រកួត ADSF Asian Youth Single Dance Championship 2019 និង Hong Kong Open នៅទីក្រុងហុងកុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែវិច្ឆិកា កម្ពុជាបញ្ជូនកីឡាករកីឡាការិនីចំនួន១២រូបឲ្យចូលរួម៕