កំណាព្យ
ជាតិ
ល្មម​ចេះ​ជិះ និង​ចេះ​ចោល​ហើយ​!
17, Nov 2019 , 2:29 pm        
រូបភាព
ដោយ:
​បទ ជាប់​ទង​



-​ផ្តើម​រៀន​ជិះ រិះ​រៀន​ចោល ច្បោល​មិនបាន​
​រៀន​គ្រប់​ប្រាណ ខាន​ច្បាស់​ខាត ស្អាត​រួមគ្នា​
​រៀន​ទុកដាក់ ចាក់​ចូក​ឆាយ កាយ​បង្ហៀរ​
​រៀន​ត​គ្នា ជា​បណ្តាញ ក្រាញ​តតាំង​។​

-​រៀន​សម្អាត ឆ្លាត​បង្រៀន ប្រៀនប្រដៅ​
​ត​កូនចៅ ហៅ​មូល​មិត្ត គិត​សម្រាំង​
​ចោល​សំរាម តាម​លំ​អាន ដាន​ទីតាំង​
​ផ្សំ​ផ្សាំ​ផ្សាំង តាំងពី​តូច ដូច​ឈើ​ដែរ​។​

-​ម្យ៉ាង​រៀន​ជិះ រិះ​វិចារ ថា​គួរ​អត់​
​រៀន​បើក​បត់ កត់ចំណាំ ចាំ​ហូរហែ​
​ផ្តល់​គំរូ គូរ​គូស​កៀស វាស​កុន​កែ​
​ជា​ឪ​ម៉ែ ផ្តែផ្តាំ​ក្មេង ឈ្វេងយល់​ច្បាប់​។​

-​ឈប់​បំពាន ហ៊ាន​បំប៉ោង ផ្លោង​ផ្លាត​ផ្លោះ​
​ខូច​របស់ អស់​ជីវិត ពិត​គ្រួ​យ៉ាប់​
​រៀន​គ្រប់គ្នា គ្រានេះ​ម្តង ចង​លំដាប់​
​គោរព​ច្បាប់ ចាប់​ចេះ​ជិះ រិះ​ចេះ​ចោល​៕




© រក្សាសិទ្ធិដោយ thmeythmey.com