ជាតិ
រថយន្ត
រួសរាន់​ឡើង​! ជាវ​រថយន្ត V-Class ឆ្នាំ​២០២០ បាន​ទាំង​តម្លៃ​ពិសេស និង​ប្រេងសាំង​៣ ០០០ លីត្រ​ថែមទៀត​
18, Nov 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា មាន​កិត្តិយស​ជម្រាបជូន​លោក លោកស្រី អ្នកនាង កញ្ញា ដែលជា​អតិថិជន​របស់ខ្លួន ឲ្យ​បាន​ជ្រាបថា ក្រុមហ៊ុន​កំពុង​ផ្តល់ជូន​នូវ​តម្លៃ​ពិសេស​បំផុត សម្រាប់​រថយន្ត Mercedes-Benz V-Class ឆ្នាំ​២០២០​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​ថែម​ជូន​ប្រេងសាំង រហូតដល់​ទៅ ៣ ០០០ លីត្រ ភ្លាមៗ ឥតគិតថ្លៃ​ផងដែរ​។ កម្មវិធី​នេះ ផ្តល់ជូន​ត្រឹម​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ​។​

 
​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្មវិធី​លក់​រថយន្ត Mercedes-Benz V-Class ឆ្នាំ​២០២០ ក្នុងតម្លៃ​ពិសេស​បំផុត និង​ថែម​ប្រេងសាំង​ចំនួន ៣ ០០០ លីត្រ ឥតគិតថ្លៃ​នឹង​ផុតកំណត់​។ ដូច្នេះ​សូម​បងប្អូន​អតិថិជន​របស់ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ទាំងអស់ មេត្តា​រួសរាន់​ឡើង កុំ​ឲ្យ​ឱកាស​ចំណេញ​មហា​ចំណេញ បាន​ទាំង​ប្រេងសាំង​ចំនួន​បី​ពាន់​លីត្រ​ភ្លាមៗ​នេះ កន្លងផុត​ឲ្យ​សោះ​។ 
 
​រថយន្ត Mercedes-Benz ប្រភេទ V-Class ឆ្នាំ​2020 គឺជា​ជម្រើស​ដ៏​សាក​សមជា​ទីបំផុត​សម្រាប់​លោកអ្នក មិន​ថា​សម្រាប់​បើកបរ​ជា​លក្ខណៈ​គ្រួសារ ឬ​សម្រាប់​បម្រើ​ឲ្យ​ធុរកិច្ច​របស់លោក​អ្នក​នោះទេ​។ រថយន្ត​ដ៏​ប្រណិត​មួយ​នេះ ត្រូវបាន​ផលិតឡើង ជាមួយនឹង​ម៉ាស៊ីន​សាំង​កម្លាំង​ស្ទុះ ២១១​សេះ ទំហំ​ស៊ីឡាំង L4, ២.២​លីត្រ ដែល​បាន​សម្រិតសម្រាំង​ដ៏​ពិសេស​បំផុត​សម្រាប់​កម្ពុជា មាន​ភាព​សន្សំសំចៃ​ខ្លាំង ស៊ីសាំង​ត្រឹមតែ​៦​លីត្រ​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែលមាន​តែមួយ​គ្មាន​ពីរ ក៏ត្រូវ​បាន​បំពាក់​នៅក្នុង​រថយន្ត Mercedes-Benz ម៉ូ​ឌេ​ល V-Class ឆ្នាំ​២០២០​នេះដែរ​។ 
 
 
​ទូរ​សព្ទ័​ឥឡូវនេះ​ភ្លាម ដើម្បី​សួរ​ព័ត៌មាន​បន្ថែម ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏​អញ្ជើញ​មក​មើល​ការដាក់​តាំង​បង្ហាញ​រូបភាព នៃ​រថយន្ត​ខាងលើ​នៅក្នុង​សូ​រូ​មរ​បស់ Mercedes-Benz ផ្ទាល់​ក៏បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com