អត្ថបទពាណិជ្ជកម្ម
បង្កើតអនុស្សាវរីយ៍​ជា​រូបភាព និង​វី​ដេ​អ​ស្អាតៗ ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ជាមួយ Rozz Film & Photography
22, Nov 2019 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ជាច្រើន តែងតែ​ប្រាថ្នា​ចង់​បង្កើត​អនុស្សាវរីយ៍​ឲ្យ​បាន​កាន់តែច្រើន ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន ដើម្បី​ឲ្យ​ការចងចាំ​របស់​ពួកគេ នឹង​បន្សល់​ទុកជា​ចំណងដៃ សម្រាប់​កូនៗ​របស់​ពួកគេ​នៅ​ថ្ងៃ​ខាងមុខ​។ Rozz Film & Photography រង់ចាំ​ផ្ដល់ជូន​នៅ​រូបភាព​ស្អាតៗ និង​វីដេអូ​សកម្មភាព​សប្បាយ ជាមួយ​សម្លៀកបំពាក់​បែ​ប​ប្រពៃណី​។ ទាំងនេះ​ជា​សកម្មភាព​ដែល​យើង​គួរតែបង្កើត​ឲ្យ​បាន​ច្រើន ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​។ យើង​ក៏ត្រូវ​ជ្រើស​យក​ការថតរូប និង​វីដេអូ បែប​ច្នៃប្រឌិត ជាមួយនឹង​ទេសភាព​ដ៏​ស្រសបំព្រង​នោះ​ផងដែរ​។​
 
Rozz Film & Photography មាន​សេវាកម្ម​ដែលជា​តម្រូវការ របស់​កូនក្រមុំ កូនកំលោះ ដែលជា​បំណងប្រាថ្នា​របស់​ពួកគេ និង​ជា​ចំណងដៃ​សម្រាប់​រក្សាទុក​ទៅ​ថ្ងៃ​ខាងមុខ ជា​អនុស្សាវរីយ៍​។ ការផ្ដល់ជូន​ពី Rozz Film & Photography មានដូចជា ថត Pre-Wedding, Wedding Movie Video, Short Film និង TVC ផងដែរ​។ 
 
 
 
​គួរ​បញ្ជាក់ដែរថា Rozz Film & Photography គឺជា​ក្រុម​អ្នក​ថតរូប ដែលមាន​វិជ្ជាជីវៈ​ពិតប្រាកដ និង​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ ទៅលើ​ការថតរូប និង​វីដេអូ ក៏ដូចជា បាន​ផ្ដល់ជូន​សេវាកម្ម​ជាច្រើន​ទៅដល់​អតិថិជន​របស់​ខ្លួន​ជាច្រើន​គូ​រួចមកហើយ​។ Rozz Film & Photography បាន​ចូលរួមចំណែក​បង្កើត​អនុស្សាវរីយ៍​ដ៏​ល្អ ស្របតាម​តម្រូវការ​របស់​អតិថិជន ទាំង​រូបថត និង​វីដេអូ តាមបែប​ប្រពៃណី និង​សម័យ ជាមួយនឹង​ទេសភាព​គួរ​ជាទី​ចាប់អារម្មណ៍ និង​ទាក់ទាញ​បំផុត តាម​បណ្ដា​ខេត្ត​នានា នឹង​តំបន់​តាម​តម្រូវការ​របស់​អតិថិជន​។​
 
​នេះ​ជា​ឱកាស​ដ៏​ល្អ សម្រាប់​កូនកំលោះ​ក្រមុំ ដែល​ចង់បាន​រូបភាព​ស្អាតៗ វីដេអូ​បែប​ច្នៃប្រឌិត​តាមបែប​ធម្មជាតិ និង​ប្រពៃណី កុំ​ភ្លេច​ជាមួយ​ការផ្ដល់ជូន​ជាពិសេស​ពី Rozz Film & Photography​។ 
 
​សម្រាប់​ពត៌មាន​បន្ថែម សូម​លេខ​ទូរស័ព្ទ ០១១ ៣៥៩ ៥២៥/ ០១៥ ៨៣៤ ៣៨៦
​ហ្វេ​ស​ប៊ុ​ក​ផេ​ក facebook.com/RozzFilmsPhotography/  ៕
























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com