ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​កម្ពុជា និង​បា​បា​ដុស សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​
23, Nov 2019 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា និង​បា​បា​ដុស បានសម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​។ តំណាង​ហត្ថលេខី​លើ​ទំនាក់ទំនង​ការទូត ដោយមាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា គឺ​លោក កែ សុវណ្ណ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព តំណាង​អចិន្ត្រៃយ៍ ប្រចាំ​អង្គការសហប្រជាជាតិ និង​លោកស្រី ហេន​រីតា អេ​លីហ្សា​បែ​ត ថូ​មសិ​ន ឯកអគ្គរាជទូត​សាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំ​អង្គការសហប្រជាជាតិ តំណាង​រដ្ឋាភិបាល​បា​បា​ដុស​។​

 
​គោលបំណង​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បង្កើត​ទំនាក់ទំនង​ការទូត​នេះ គឺ​ដើម្បី​ជំរុញ​ការយោគយល់​គ្នា និង​ពង្រឹង​ចំណងមិត្តភាព​។ ប៉ុន្តែ​ប្រទេស​ទាំងពីរ មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា​ឡើយ​។ សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​ទាំងពីរ ចុះ​ថ្ងៃទី​១១ វិច្ឆិកា ដែល​ទើប​ចេញផ្សាយ បាន​សរសេរ​ដូច្នេះ​ថា​៖« ដោយ​ឈរ​នៅលើ​គោលការណ៍ និង​គោលបំណង​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ជាពិសេស​ក្នុង​គោលបំណង​គោរព និង​ពង្រឹង​សន្តិសុខ​និង​សន្ដិភាព​អន្តរជាតិ សមភាព​រវាង​រដ្ឋ និង​រដ្ឋ​អធិបតេយ្យភាព​ជាតិ ឯករាជ្យភាព សន្ធិសញ្ញា​អន្តរជាតិ បូរណភាព​ទឹកដី នឹង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រវាង​រដ្ឋ និង​រដ្ឋ​»​។​
 
​រាល់​សេចក្តីសម្រេច​បង្កើត​ទំនាក់ទំនង​ការទូត ថ្នាក់​ឯកអគ្គរាជទូត និង​រដ្ឋទូត ដោយ​អនុលោម​តាម​បទបញ្ញត្តិ នៃ​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន ស្តីពី​ទំនាក់ទំនង​ការទូត ចុះ​ថ្ងៃទី​១៨ មេសា ឆ្នាំ​១៩៦១​។​
 
​រដ្ឋ​បា​បា​ដុស គឺជា​ប្រទេស​ដែន​កោះ​មួយ ដែល​ស្ថិតនៅក្នុង​តំបន់​ប្រជុំ​កោះ Lesser Antilles ជាប់​តំបន់​សមុទ្រ​Caribbean នៃតំបន់អាមេរិកខាងជើង​។ រដ្ឋ​បា​បា​ដុស បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ នៅ​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ​១៩៦៦ និង​ជា​អាណាចក្រ​មួយ ដែលមាន​​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​ប៊ែ​ត ទី​២ ជាប្រមុខរដ្ឋ។ រដ្ឋ​មួយ​នេះ មាន​ប្រជាជន​ជាង​២៨​ម៉ឺន​នាក់​៕

Tag:
 នយោបាយ​
  ការទូត​
  UN
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com