ជាតិ
រដ្ឋាករទឹកភ្នំពេញ កែសម្រួលតម្លៃទឹក សម្រាប់អនុវត្តចាប់ពីខែមករាឆ្នាំ២០២០
× ភ្នំពេញ៖ ចាប់ពីខែមករា ឆ្នាំ២០២០តទៅ រដ្ឋាករទឹកក្រុងភ្នំពេញនឹងចាប់ផ្ដើមគិតតម្លៃទឹក តាមកាកែសម្រួលថ្មី។ នេះបើយោងតាមសេចក្តីសម្រេចថ្មីមួយរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចុះហត្ថលេខាកាលពាក់កណ្តាលខែសីហា ឆ្នាំ២០១៩។
សេចក្តីសម្រេចស្តីពីការកែសម្រួលថ្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបែងចែកអតិថិជនជា៣ ប្រភេទ។ តម្លៃទឹក ត្រូវបានកំណត់ដូចខាងក្រោម៖
អតិថិជនជីវភាព(ប្រជាពលរដ្ឋ)៖ ប្រើប្រាស់ទឹកមិនលើសពី៧ម៉ែត្រគូបក្នុងមួយខែ មានតម្លៃ៤០០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី៨ ដល់ ១៥ម៉ែត្រគូបមានតម្លៃ ៧២០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី១៦ ដល់ ២៥ម៉ែត្រគូប មានតម្លៃ ៩៦០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី ២៦ ដល់ ៥០ម៉ែត្រគូបតម្លៃ ១២៥០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី៥១ដល់១០០ម៉ែត្រគូបតម្លៃ១៩០០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី១០១ម៉ែត្រក្នុងមួយខែមានតម្លៃ ២២០០រៀលក្នុងមួយម៉ែត្រគូប។
អតិថិជនអាជីវកម្ម៖ ប្រើមិនលើសពី១៥ម៉ែត្រគូបក្នុងមួយខែ តម្លៃ៩៥០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី១៦ ដល់ ៤៥ម៉ែត្រគូប មានតម្លៃ១១០០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី៤៦ ដល់ ១០០ម៉ែត្រគូប មានតម្លៃ១៤០០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី១០១ ដល់ ២០០ម៉ែត្រក្នុងមួយខែតម្លៃ១៧០០រៀលក្នុងមួយម៉ែត្រគូប, ពី២០១ដល់ ៥០០ម៉ែត្រគូប មានតម្លៃ ២១០០រៀលក្នុងមួយម៉ែត្រគូប, ចាប់ពី៥០១ម៉ែត្រគូបឡើងទៅ ថ្លស ២៤០០រៀលក្នុងមួយមួយម៉ែត្រគូប។
អតិថិជនជាក្រសួងស្ថាប័ន អង្គភាព និងស្ថានទូត៖ មិនកំណត់បរិមាណទឹកប្រើប្រាស់ទេ ដោយមានតម្លៃ២៥០០រៀលក្នុងមួយម៉ែត្រគូប៕
© រក្សាសិទ្ធិដោយ thmeythmey.com