ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍របស់ស្លឹកផ្ការំយោល
× បើសិនជាអ្នកមានដាំដើមផ្ការំយោលមួយដើមនៅផ្ទះនោះ មានន័យថាអ្នកមានសំណាងហើយ។ តាមពិតរុក្ខជាតិមួយនេះមិនមានផ្តល់សំណាងល្អអ្វីដល់អ្នកទេ តែវាគ្រាន់តែផ្តល់នូវសមត្ថភាពព្យាបាលជំងឺប៉ុណ្ណោះ។
ដូច្នេះតើវាមានប្រយោជន៍អ្វីខ្លះទៅដល់សុខភាពមនុស្សយើង។
ពង្រឹងដល់ជីវិតផ្លូវភេទ
ពិតណាស់ អ្នកមិនបានដឹងឡើយអំពីរឿងនេះ។ រុក្ខជាតិមួយនេះដើរតួនាទីជាថ្នាំរំញោចផ្លូវភេទសម្រាប់បុរសបាន ព្រោះវាគឺជារុក្ខជាតិដែលមានសមត្ថភាពដូចអ័រម៉ូនភេទបុរសដែរ។ ចំពោះទឹកដែលចម្រាញ់ចេញពីស្លឹករបស់វានឹងជួយសំយោគប្រូតេអ៊ីន និងពង្រឹងដល់ជីវិតផ្លូវភេទរបស់មនុស្សប្រុសបាន។
បញ្ចុះកូឡេស្តេរ៉ុល
ការសិក្សាបានបង្ហាញថា ការទទួលទានសារធាតុចម្រាញ់ចេញពីស្លឹកផ្ការំយោល ១ក្រាមជារៀងរាល់ថ្ងៃអាចជួយគ្រប់គ្រងទម្ងន់ និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។
ព្យាបាលបញ្ហារលាកពោះវៀន
សារធាតុ Polyphenols និង Flavonoids ដែលមានក្នុងស្លឹកផ្ការំយោលនេះត្រូវបានគេបង្ហាញថាអាចជួយដោះស្រាយបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ និងជំងឺរលាកពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។
ជួយឲ្យរបួសឆាប់ជា
ការសិក្សាទៅលើសត្វមួយចំនួនបានបង្ហាញថា នៅពេលយកសារធាតុចម្រាញ់ចេញពីស្លឹកផ្ការំយោលទៅលាបលើរបួសលើស្បែក វាបែរជាជួយឲ្យរបួសនោះឆាប់ជាទៅវិញ។
គ្រប់គ្រងជំងឺលើសសម្ពាធឈាម
មានការសិក្សាច្រើនណាស់ដែលបញ្ជាក់ថា សារធាតុចម្រាញ់ចេញពីស្លឹកផ្ការំយោលក៏ជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ បង្កើនកូឡេស្តេរ៉ុលល្អ និងបញ្ចុះសម្ពាធឈាមដើម្បីបង្ការជំងឺបេះដូងបានដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com