អត្ថបទពាណិជ្ជកម្ម
បញ្ចុះតម្លៃ 50% ក្នុងឱកាស​បើកសម្ពោធ​ឡើងវិញ​របស់ បា​ប៊ី ឃ្យូ ផ្លា​ហ្សា Bar-B-Q Plaza សាខា​ផ្សារ​សូរិយា សិន​ធ័​រ ភ័ន​ធ៍​
25, Nov 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​រសៀល​ថ្ងៃ ទី​25 វិច្ឆិកា ឆ្នាំ​2019​នេះ  បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា បើកសម្ពោធ​ឡើងវិញ​នៅ​សាខា​ផ្សារ​ទំនើប សូរិយា សិន​ធ័​រ ភ័ន​ធ៍ ជាន់​ទី​៣ ក្រោយពី​ជួសជុល​កែលំអ អស់​មួយរយៈ​ពេល​មក​។ បា​ប៊ី​ឃ្យូ ផ្លា​ហ្សា​ជា​ហាង សាច់​អាំង បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន ដែល​ឲ្យ​អតិថិជន​ចំអិន​អាហារ​ដោយ​ខ្លួនឯង  និង​ទិញ​សិទ្ធិ​អាជីវកម្ម​ផ្ដាច់មុខ​ពី​ប្រទេស​ថៃ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ទទួលបាន​ភាពល្បីល្បាញ​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏​ជាង​៣០​ឆ្នាំ​មកហើយ លើ​ភាព​ឆ្ងាញ់​និង លក្ខណៈពិសេស​នៃ​រូបមន្ត​សំខាន់ គុណភាព​សាច់ ទឹកជ្រលក់ ខ្ទះ​អាំង​ពណ៍​មាស ស្ដង់ដា​នៃ​បន្លែ​ស្ពៃក្ដោប និង​បាយ​ឆា​ខ្ទឹម​របស់ខ្លួន​។​
 
​លោក ង​ន សាំង  អគ្គនាយក​ក្រុមហ៊ុន RMA ប្រចាំ​ប្រទេស​កម្ពុជា​បាន មានប្រសាសន៍ថា​៖«​ក្រៅពី​ព្យាយាម​បំពេញចិត្ត អតិថិជន​ទៅលើ​ស្តង់ដារ​សេវាកម្ម សុវត្ថិភាព​ចំណីអាហារ ពួកយើង​ជ្រើស​យកតែ​ទីតាំង​ហាង​ជា​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ដល់​អ​តិ​ថិ​ជន និង​ជាពិសេស​ទៅទៀត​យុទ្ធសាស្ត្រ​ទីផ្សារ ដោយ​ធ្វើ​ឲ្យ​តម្លៃ​សមរម្យ​បំផុត និង​រៀងរាល់ខែ យើង​នឹងមាន​ផលិតផល​ថ្មី មាន​ជា​ឈុត​អាហារ  ដែល​ចំណាយ​ប្រមាណ​ត្រឹមតែ $6 ទៅ $7 ក្នុង​មួយ​នាក់ និង​ពេលបច្ចុប្បន្ន​យើង​បាន​បញ្ចេញ​នូវ​ផលិតផល​ថ្មី​គឺ​ឈុត​សាច់​ប្រឡាក់​បែប​ថ្មី មាន​៤​ប្រភេទ ក្នុង​1​ឈុត ហើយ​អាច​ញ៉ាំ​បាន 3 នាក់​។ លោក​បាន​បន្ថែមទៀតថា​៖«​បើ​ចង់​ញ៉ាំ​ឆ្ងាញ់​គឺ ត្រូវ​លាយ​ទឹកជ្រលក់​តាម​ស្ដង់ដា​របស់​ហាង ហើយ​បន្ថែម​ម្ទេស និង​ខ្ទឹម ឲ្យ​ច្រើន​បន្ដិច​នៅពេល​សាច់​ឆ្អិន​ហើយ ចាប់​សាច់​រួមជាមួយ​ស្ពៃក្ដោប ដែល​ចំអិន​ក្ដៅ​ហុយៗ​ដូចគ្នានេះ រួច​ជ្រលក់​ចូលទៅក្នុង​ទឹកជ្រលក់​ឲ្យ​ជោគ​លិច ហើយ​ញ៉ាំ​មួយ​ម៉ាត់​នេះ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ឆ្ងាញ់ ខ្លាំង​មែនទែន​!​។ ហើយ​ថ្ងៃនេះ​ទៀតសោធ យើង​មានការ​ផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ 50% លើ​ឈុត​ពិសេស នឹង​រីករាយ​ជាមួយ​រង្វាន់​បន្ថែម រាល់​ការចំណាយ​នឹង​ទទួលបាន​កាត​ទឹកប្រាក់ $5 និង​រង្វាន់​ជាច្រើន​ទៀត​ពី​ការលេង​ហ្គេម​»​។​


 
​បា​ប៊ី ឃ្យូ​ផ្លា​ហ្សា ក៏មាន​ជា​កាត​សមាជិក ហើយ​បច្ចុប្បន្ននេះ អតិថិជន​រាប់ម៉ឺន​នាក់ បានក្លាយ​ទៅជា​សមាជិក​បា​ប៊ី​ហ្គ​ន (Bar B Gon Club Card) ដែលមាន​សារៈប្រយោជន៍​ជាច្រើន​ដូចជា ទិញ​ឈុត​សមាជិក​ក្នុងតម្លៃ​ពិសេស បញ្ចុះតម្លៃ 25% ហើយក៏​មានការ​ផ្តល់ជូន​ពិសេស​ផ្សេងៗ​ទៀត រៀងរាល់ខែ និង​មានការ​សន្សំ​ពិន្ទុ ដើម្បី​ប្ដួ​រ​ម្ហូបអាហារ​ញ៉ាំ​ទៀតផង​។ ចូល​ជា​សមាជិក​ភ្លាម ទទួលបាន​កាត​ភ្លាម និង​ទទួលបាន​សារៈប្រយោជន៍​ភ្លាមៗ​។​
 
​គួររំលឹកថា​សាខា​ទាំង​៥​របស់ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា មាននៅ សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​ជាន់​ទី​២ សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ជាន់​ទី​២ សាខា​ទួលគោក​ស្ថិតនៅ​កែង​ផ្លូវ​៣១៥ និង​ផ្លូវ​៥២៨ សាខា​ផ្សារ​ដឹ ហេ​រី ថឹ​ក វ៉ក ក្រុង​សៀមរាប និង​សាខា​ផ្សារ​សូរិយា សិន​ធ័​រ ភ័ន​ធ៍​ជាន់​ទី ៣​។​
 
​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា ជា​ម៉ា​កមួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៦ (​ដឹ ភី​ហ្សា​ខម​ផេ​នី​, ស្វិ​ន​សិន​, ឌី​ឃ្យូ​, កាហ្វេ​ក្លឹប និង​គ្រី​ស​ស្ពី គ្រី​ម​) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន អី អេ​ហ្វ ជី​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com