កំណាព្យ
ជាតិ
×
ខ្ចីងាយ ងាយខ្ចីក្តីក្តាំក្តាំង ខ្លះតាំង តាំងខ្លះផ្លាស់ផ្លោតផ្លោះ
អស់ស្រែ ស្រែអស់ ខ្សោះរបស់ ប្រឹងដោះ ដោះប្រឹងតឹងតោកយ៉ាក។
ថ្លោះធ្លាយ ធ្លោយថ្លោះអស់គ្មានសល់ ខ្លះដល់ ដល់ខ្លះខ្វះមិនស្រាក
ឆ្ងាយផ្ទះ ផ្ទះឆ្ងាយ កាយលំបាក គិតសាក សាកគិតមិត្តមុនខ្ចី។
ខ្ចីបុល បុលខ្ចីខ្មីឃ្មាតខ្មាញ់ គិតកាញ់ កាញ់គិតពិតកុំហី
ស្វែងរក រកស្វែងក្រែងក្រក្រី ជាប់ក្តី ក្តីជាប់ភ័ព្វមិនភប់។
ខ្ចីប្រាក់ ប្រាក់ខ្ចីខ្មីសំច័យ កែច្នៃ ច្នៃកែប្រែចេះគ្រប់
ដឹងខ្លួន ខ្លួនដឹងប្រឹងរកទប់ ងោងជ្រប់ ជ្រប់ងោងឈោងល្បែងអស់។
ប្រាក់ចាយ ចាយប្រាក់ដាក់ផែនការ កត់ត្រា ត្រាក់កត់អត់ចន្លោះ
រៀងរៀប រៀបរៀងផ្ទៀងផ្ទាត់ច្រោះ ច្បាស់អស់ អស់ច្បាស់ណាស់បំណុល៕
© រក្សាសិទ្ធិដោយ thmeythmey.com