ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! វីតាមីន B12 ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?
26, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​វីតាមីន b12 ក្រៅពី​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​ហើយ​នោះ​ក៏​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន b12 រួមមាន​សាច់គោ សាច់ជ្រូក សាច់មាន់ សាច់​ត្រី ស៊ុត ទឹកដោះគោ បន្លែ​បៃតង និង​ថ្លើម​សត្វ​ជាដើម​។ ថា​តើ​វីតាមីន​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​ល្អៗ​នៃ​វីតាមីន b12 ចំពោះ​សុខភាព ៖
 
១. ផ្ដល់​ថាមពល​បន្ថែម​

​វីតាមីន b12 ជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 គ្រប់គ្រាន់​ជួយ​កាត់បន្ថយ​ភាព​អស់កម្លាំង​ដែល​នឹង​ធ្វើឱ្យ​អ្នកមាន​ថាមពល​ប្រសើរ​ជាង​មុន​។ វីតាមីន​នេះ​ក៏​ជួយ​ធ្វើឱ្យ​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ដែល​អាច​បង្កើន​និង​រក្សា​ថាមពល​ផងដែរ​។​
 
២. លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​

​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​វីតាមីន b12 អាច​បណ្ដាលឱ្យមាន​បញ្ហា​អារម្មណ៍មិនល្អ​? នោះ​ក៏​ព្រោះតែ​វីតាមីន b12 មាន​ប្រសិទ្ធភាព​គ្រប់គ្រង​អារម្មណ៍​ល្អប្រសើរ​ជួយ​រក្សា​សុខភាព​ផ្លូវចិត្ត​។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏​ជួយ​រក្សា​ថាមពល​ខួរក្បាល​ទប់ទល់​នឹង​ភាព​អស់កម្លាំង​ដោយសារ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ ហេតុនេះ​ប្រសិនបើ​អ្នក​ចង់​ចៀសផុត ឬ​ទប់ទល់​ជាមួយ​បញ្ហា​ធ្លាក់​ទឹកចិត្ត (depression) និង​ថប់​បារម្ភ ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៣. ពង្រឹង​សុខភាព​ខួរក្បាល​

​វីតាមីន b12 ជួយ​ការពារ​កោសិកា​ខួរក្បាល​ដែល​ធ្វើឱ្យ​មុខងារ​នៃ​ខួរក្បាល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្សោយ​ការចងចាំ ឬ​សមត្ថភាព​នៃ​ការចងចាំ​មាន​លក្ខណៈ​អន់ថយ​ជាង​មុន ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12​។​
 
៤. ពង្រឹង​សុខភាព​បេះដូង​

​នោះ​ក៏​ព្រោះតែ​វីតាមីន b12 ជួយ​កាត់បន្ថយ​អាស៊ីត​អា​មី​ណូ homocystein ក្នុង​ឈាម​។ ការកើនឡើង​ខ្ពស់​នៃ homocystein បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ អ្នកជំនាញ​ផ្នែក​សុខភាព​ច្រើន​បាន​និយាយថា​វីតាមីន b12 ក៏​ជួយ​ទប់ស្កាត់​ការកើនឡើង​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ រួមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​ជួយ​រក្សា​សុខភាព​បេះដូង​ល្អប្រសើរ​ផងដែរ​។​
 
៥. បង្កើន​សុខភាព​ស្បែក​និង​សក់​

​ដើម្បី​រក្សាបាន​នូវ​ស្បែក​និង​សក់​ស្រស់ស្អាត​មាន​សុខ​ភាពល្អ​នោះ​ត្រូវ​ប្រាកដថា​អ្នក​បានរួម​បញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​រួចហើយ​។ នោះ​ក៏​ព្រោះតែ​វីតាមីន b12 គឺ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​និង​សក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com