អត្ថបទពាណិជ្ជកម្ម
PayWay របស់ ABA ទទួលបាន​ពានរង្វាន់ Asia eCommerce Awards ចំនួន​ពីរ​ក្នុងពេល​តែមួយ​
26, Nov 2019 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​ធនាគារជាតិ​កាណាដា ទទួលបាន​ពានរង្វាន់​ចំនួន​ពីរ សម្រាប់​ប្រព័ន្ធ​ទូទាត់​អន​ឡាញ PayWay របស់ខ្លួន ពី​ទស្សនាវដ្ដី Marketing ដែលជា​ទស្សនាវដ្ដី​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​។
 
​ពានរង្វាន់​ទាំងពីរ​នេះ ត្រូវបាន​ផ្តល់ជូន​ដល់​ប្រព័ន្ធ PayWay ក្នុង​ចំណាត់ថ្នាក់ Best in eCommerce (Brands) – Banking / Financial Services និង Best eCommerce Payment Solutions​។ ពានរង្វាន់​ទាំងនេះ ត្រូវបាន​ប្រគល់ជូន​ធនាគារ ក្នុងអំឡុងពេល​ប្រារព្វ​ពិធី Asia eCommerce Awards 2019 ប្រចាំឆ្នាំ ដែល​បាន​ប្រព្រឹត្តទៅ នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​២១ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០១៩​។​
 
​នៅក្នុង​ពី​ធី​ប្រគល់​ពានរង្វាន់ ទស្សនាវដ្ដី Marketing បាន​អបអរសាទរ​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​ធនាគារ ABA ថា​មាន​អត្តសញ្ញាណ​ពាណិជ្ជកម្ម​អន​ឡាញ​រឹងមាំ និង​ផ្តល់នូវ​ដំណោះស្រាយ​ទូទាត់​អន​ឡាញ​បាន​យ៉ាង​ល្អ​បំផុត ជូន​ដល់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​នៅក្នុង​ឱកាស​នេះ នាយក​ប្រតិបត្តិ​ធនាគារ ABA លោក Askhat Azhikhanov បាន​មានប្រសាសន៍ថា​៖«​យើង​ពិត​ជាមាន​មោទកភាព​ណាស់ ដែល​បានទទួល​ពានរង្វាន់​ដល់​ទៅ​ពីរ សម្រាប់​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​របស់​យើង​។ ចាប់តាំងពី​ការដាក់​ឲ្យ​ដំណើរការបាន​យ៉ាង​ជោគជ័យ នៅក្នុង​ឆ្នាំ​២០១៧​មក PayWay ត្រូវបាន​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​។ យើង​បាន​ណែ​នាំនូវ​មុខងារ និង​ឧបករណ៍​ថ្មីៗ​ជា​បន្តបន្ទាប់ សម្រាប់​ពាណិជ្ជករ ពង្រីក​បញ្ជី​មុខងារ​ទូទាត់​បន្ថែម​សម្រាប់​អតិថិជន និង​ផ្តល់​ការគាំទ្រ ក៏ដូចជា​ការធ្វើសមាហរណកម្ម​បច្ចេកទេស​ជាដើម​។ ជា​លទ្ធផល PayWay នាពេលនេះ បាន​ជួយ​អាជីវកម្ម​ខ្នាតតូច និង​សហគ្រាស​ខ្នាតតូច និង​មធ្យម ក្នុងការ​ព​ង្រី​ការលក់ និង​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​។ ជាមួយគ្នានេះ ក៏បាន​ចូលរួមចំណែក ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​សង្គម​ទូទាត់​ឌីជីថល​បែប​ទំនើប​មួយ​ផងដែរ​»​។​
 
​គ្រប់​បេក្ខភាព​ដែល​បានដាក់​ពាក្យ​ទាំងអស់ ត្រូវបាន​វាយតម្លៃ​ដោយ​គណៈកម្មការ​ពូកែៗ ចំនួន ៣៩ រូប ដែល​រួមមាន​អ្នកជំនាញ​អាជីវកម្ម​ឌីជីថល​អន​ឡាញ​ជាន់ខ្ពស់ និង​អ្នកជំនាញ​មកពី​ក្រុមហ៊ុន​ល្បីៗ ដូចជា AIA, Alibaba.com, Coca-Cola, Foodpanda, Lazada, Marriott International, National Australia Bank, Procter & Gamble, Samsung, និង​ក្រុមហ៊ុន​ធំ​ជាច្រើន​ទៀត​។​


 
​បង្កើតឡើងបាន​យ៉ាង​ល្អ សម្រាប់​បំពេញតម្រូវការ​របស់​អាជីវករ​ក្នុងស្រុក ប្រព័ន្ធ​ទូទាត់​អន​ឡាញ PayWay របស់​ធនាគារ ABA ផ្តល់ជូន​នូវ​ដំណោះស្រាយ​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល​ប្រើ និង​បត់បែន ដែល​ជួយ​ដល់​សហគ្រិន​ក្នុង​ការលក់​ផលិតផល ឬ​សេវាកម្ម​របស់​ពួកគេ​តាម​អន​ឡាញ និង​ទទួលបាន​ការទូទាត់​ប្រាក់​ភ្លាមៗ​។ 
 
​វា​ក៏​ផ្តល់ជូន​អាជីវករ ឬ​អ្នកផ្តល់​សេវាសាធារណៈ នូវ​ជម្រើស​ទូទាត់​បន្ថែ​ម ដែល​ដាក់បញ្ចូល​ទៅក្នុង​វិ​ប​សាយ​របស់​ពាណិជ្ជករ​ដែលមាន​ស្រាប់ ឬ​កម្មវិធី​ទូរស័ព្ទ​សម្រាប់ iOS ឬ Android បាន​ផងដែរ​។ លើសពីនេះទៅទៀត PayWay ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង ជួយ​លើកកម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក ដោយ​សាវា​អាចធ្វើ​ប្រតិបត្តិការ​បាន​ទាំង​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​។ PayWay ទទួល​ការទូទាត់​តាមរយៈ​កាត​ទូទាត់​អន្តរជាតិ ដូចជា Visa, Mastercard, និង UnionPay (UPI) ជាមួយ​មុខងារ​ទូទាត់​ផ្សេងៗ​ទៀត នឹង​ត្រូវបាន​បន្ថែម​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ប្រព័ន្ធ​ទូទាត់​អន​ឡាញ PayWay ដែល​បានឈ្នះ​ពានរង្វាន់​នេះ សូម​ចូលទៅ​កាន់ payway.com.kh ឬ​ផ្ញើ​អ៊ីមែល​មកកាន់​ក្រុមការងារ​តាមរយៈ [email protected]




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com