អត្ថបទពាណិជ្ជកម្ម
ឮ​អ្នកទិញ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ឆ្ងាញ់ អ្នកលក់​ចង់​សាក​ម្តង ក៏​ចំ​រង្វាន់​ធំ ៤០​លាន​រៀល​
27, Nov 2019 , 11:26 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គិត​មិន​ដូច​ទេវតា​គិត​មែន អ្នកស្រី ជួន អេង អ្នកលក់​អីវ៉ាន់​ចាប់ហួយ នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បានគាស់​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ លើកដំបូង ក្នុង​គោលបំណង​ភ្លក់​រសជាតិ ក្រោយ​មានការ​និយម​ទិញ​ពី​អ្នកភូមិ​របស់គាត់​ជា​រៀងរាល់ថ្ងៃ ស្រាប់តែ​ត្រូវ​រង្វាន់​៤០​លាន​រៀល​។
 
​អ្នកស្រី​ថា​៖ «​អ្នកជិតខាង​ខ្ញុំគេ​ចូលចិត្ត​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ណាស់ ដល់​តែ​ឮ​គេ​ល្បី​អ៊ីចឹង ខ្ញុំ​នឹក​ចង់​ភ្លក់​ដែរ​គិតថា​ត្រឹម​មួយ​កំប៉ុង វា​មិន​ក្រ​ជាង​នេះ​ទេ​។ មាន​ឯណា​ខ្ញុំ​ផឹក​ហើយ​អត់​ខាត​ទេ ពី​ក្រ​ទៅជា​មាន ខ្ញុំ​មិនដែល​រំពឹង​សោះ​ថា ខ្លួនឯង​អាចមាន​ថ្ងៃនេះ​»​។ 
 
​អាជីវករ​រូបនេះ នឹង​យកលុយ​៤០​លាន​រៀល បានមក​ដោយ​ឥត​ព្រាងទុក​នេះ ទៅ​រៀបចំ​គម្រោង​អនាគត​កូនស្រី​ពៅ​គាត់ ឱ្យ​រៀន​បាន​ខ្ពង់ខ្ពស់​។ អ្នកស្រី​បន្ថែមថា​៖ «​កូន​របស់ខ្ញុំ​នឹងមាន​អនាគត​ល្អ ដោយសារ​ប្រាក់​នេះ ដ្បិត​ទ្រព្យ​ចំណេះ​ជា​ទ្រព្យ​ចាយ​យ៉ាងណា ក៏​មិន​អស់​ដែរ​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com