ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ ម៉ា​រី ក្លាយជា​នាយិកា ខុទ្ទកាល័យ​ប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​
27, Nov 2019 , 4:03 pm        
រូបភាព
សម្តេចក្រុមព្រះ និងព្រះអង្គ​ម្ចាស់ម៉ារី រួមជាមួយបុត្រា២ព្រះអង្គ ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ (ឆ្វេង) និងព្រះអង្គម្ចាស់ សីហរិទ្ធ
សម្តេចក្រុមព្រះ និងព្រះអង្គ​ម្ចាស់ម៉ារី រួមជាមួយបុត្រា២ព្រះអង្គ ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ (ឆ្វេង) និងព្រះអង្គម្ចាស់ សីហរិទ្ធ
ដោយ: ថ្មីៗ
​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ត្រូវបានតែងតាំង​ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស នា​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

 
​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ព្រះនាម​ដើម អេង ម៉ា​រី ជា​ព្រះ​ជាយា​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​បាន​អភិសេក​កាលពី​ឆ្នាំ​១៩៦៨ ហើយ​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១០​។ ប៉ុន្តែ​ក្រោយពី​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នា​២០១៨ គេ​សង្កេតឃើញ ព្រះ​វត្តមាន​ព្រះអង្គ ម៉ា​រី និង​សម្តេចក្រុមព្រះ តែងតែ​នៅក្បែរ​គ្នា ជាពិសេស​បច្ចុប្បន្ន​សម្តេច​ក្រុមព្រះ​នៅតែមាន​បញ្ហា​សុខភាព​។​
 
​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែលជា​បុត្រ​ច្បង​ក្នុងចំណោម​បុត្រ​ទាំង​៣​របស់​សម្តេចក្រុមព្រះ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី ម៉ា​រី បានតែងតាំង​ព្រះ​មាតា ជា​ព្រះ​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពី​ព្រះអង្គ​បានសម្រេច​បញ្ចប់​សមាជិក​ភាព​សហជីវិន​៤​រូប គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា (​អគ្គលេខាធិការ​) លោក រស់ សា​ផន (​អគ្គលេខាធិការរង​) លោក ណុប សុធា​រិ​ទ្ធិ (​អគ្គលេខាធិការ​ង​) រួមទាំង​លោកស្រី កង បូរាណ ដែល​នាយិកា​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​៕
 
 
 

Tag:
 ​ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com