ជាតិ
សង្គមជាតិ
ខេត្ត​ចំនួន​៥ នឹងមាន​សីតុណ្ហភាព​ចុះ​ដល់​២២​អង្សា ពីថ្ងៃ​ទី​២៧ វិច្ឆិកា ដល់​ថ្ងៃទី​៣ ធ្នូ​
27, Nov 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៧ វិច្ឆិកា​នេះ បាន​ជូនដំណឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់ បាន និង​កំពុងតែ​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​។ តាម​ក្រសួង​ធនធានទឹក ស្ថានភាព​នេះ ធ្វើ​ឲ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​ប៉ៃលិន មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤​អង្សា និង​អតិបរមា​ពី ៣០-៣២​អង្សា ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ​។

 
​សេចក្តីជូនដំណឹង​ដដែល ឲ្យ​ដឹង​ទៀតថា ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥​អង្សា និង​អតិបរមា​ពី ៣០-៣២​អង្សា​។ រីឯ​រាជធានី​ភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត និង​ខេត្ត​ព្រះសីហនុ នឹងមាន​សីតុណ្ហភាព អប្បបរមា​ពី​២៥-២៦ អង្សា​ពី និង​អតិបរមា​ពី ៣១-៣៣​អង្សា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕ 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com