ពីនេះ ពីនោះ
រូបត្លុក
តុ​កាហ្វេ ជជែក​គ្នាច្រើន​រឿង​ដីធ្លី ស្របពេល បដា ដីធ្លី​/​ផ្ទះ​សម្រាប់​លក់​កើន​ជាង​មុន​!
28, Nov 2019 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បដា ដីធ្លី​/​ផ្ទះ​សម្រាប់​លក់ កើន​ច្រើនជាង​មុន​? ធ្វើដំណើរ​ទៅ​ច្រើន​កន្លែង​នៃ​ប្រទេស​កម្ពុជា គេ​សង្កេតឃើញ​មានការ​ដាក់លក់​ដីធ្លី​-​ផ្ទះ​ច្រើន​កន្លែង​ជាង​ពី​ពេលមុន​។ មិនមែន​ថា ដីធ្លី​គ្មាន​ហាងឆេង​នោះទេ តែ​គ្រាន់​ថា អ្នកទិញ​ហាក់​មាន​ចំនួន​តិចជាង​អ្នកលក់​។ កាលណា ការផ្គត់ផ្គង់​ច្រើនជាង​តម្រូវការ ពេលនោះ តម្លៃ​អាច​ដាំ​ក្បាល​ចុះ​។ អ្នកកាន់កាប់​ដីធ្លី​ដោយ​មិន​ជំពាក់​បំណុល​ធនាគារ​មិន​បញ្ហា​អ្វី​ទាំងអស់​។ ប៉ុន្តែ សម្រាប់​អ្នក​ខ្ចីលុយ​ធនាគារ​យកមក​ទិញ ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​។ សូមបញ្ជាក់ថា ដីធ្លី​-​ផ្ទះសម្បែង​ដែល​ស្ថិតនៅ​តំបន់​មិនល្អ​ប្រឈម​នឹង​បញ្ហា​ច្រើន តែបើ​ផ្ទះសម្បែង​-​ដីធ្លី ដែល​នៅក្នុង​ទីតាំង​តំបន់​ល្អ ហាងឆេង​នៅតែ​ល្អ​ដដែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com