អត្ថបទពាណិជ្ជកម្ម
កញ្ញា អ៊ុច បុ​ទុម ធ្លាប់​បរាជ័យ​លើ​ជំនួញ​ជាច្រើនលើក តស៊ូ​រហូត​ក្លាយជា​ឧកញ៉ា​វ័យក្មេង​ដំបូង​គេ នៅក្នុង​ក្រុមហ៊ុន​គ្រួសារ​កក់ក្ដៅ​
29, Nov 2019 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងនាម​ជា​ស្ត្រី​វ័យ​ជំទង់​ម្នាក់ កញ្ញា អ៊ុច បុ​ទុម បានប្រែក្លាយ​ភាពបរាជ័យ​លើ​មុខរបរ​របស់ខ្លួន​ជាច្រើនលើក ឲ្យ​ក្លាយជា​ឱកាស និង​តស៊ូ​រហូត​ក្លាយជា​ស្ត្រី​ដំបូង​គេ​បង្អស់ ដែល​ទទួលបាន​ងារ​ជា​ឧកញ៉ា​ដំបូង​គេ នៅក្នុង​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ​។ មុននឹង​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​ដូច​បច្ចុប្បន្ន កញ្ញា បុ​ទុម ធ្លាប់​បើកហាង​លក់​ប្រហិត​បំពង និង​អាហារ​ផ្សេងៗ តែ​មិន​ទទួលបាន​ជោគជ័យ​នោះឡើយ​។ បន្ទាប់មក កញ្ញា​បានសម្រេច​ចិត្ត​បើកហាង​លក់ទំនិញ ២៥០០ រៀល​ម្ដងទៀត ក៏​មិន​ទទួលជោគជ័យ​ដូចគ្នា​។ ទោះ​បរាជ័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​កញ្ញា​មិន​ចុះចាញ់​ឡើយ ពោលគឺ​នៅតែ​ជម្នះ​បន្ត​អាជីព​ជា​អាជីវករ​ទៀត រហូត​បានទទួល​ឱកាស ចូលរួម​ជា​សមាជិក​របស់​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ​។​
 
​បន្ទាប់ពី​មិន​ទទួលបាន​ជោគជ័យ​ពីរដង ក្នុង​មុខ​ជំនួញ​មក កញ្ញា អ៊ុច បុ​ទុម បានទទួល​ឱកាស​ចូលរួម​ជា​សមាជិក​ជាមួយ​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ (Warm Family)​។ បន្ទាប់ពី​បានទទួល​ឱកាស​ជា​សមាជិកគ្រួសារ​កក់ក្ដៅ ដែលជា​ក្រុមហ៊ុន​មួយ​មាន​អតិថិជន​គាំទ្រ​ទូទាំងប្រទេស ដោយសារតែ​ក្រុមហ៊ុន​នេះ មាន​ផលិត ផលិតផល​ល្អៗ គុណភាព​ខ្ពស់​ជាច្រើន​។​
 
​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ បាន​ជួយ​ស្ត្រី​វ័យ​ជំទង់​ម្នាក់ ដែល​ធ្លាប់​បរាជ័យ​ក្នុង​អាជីព​ជា​អាជីវករ​ជាច្រើនលើក ឲ្យ​ក្លាយទៅជា​បុគ្គល​ម្នាក់ ដែល​ជោគជ័យ​ខ្លាំង​មិនគួរ​ឲ្យ​ជឿ​។ ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ កញ្ញា​បាន​ក្លាយជា Super Dealer និង​សម្រេច​បំណងប្រាថ្នា និង​គោលដៅ​ជាច្រើន​របស់ខ្លួន គឺ​រថយន្ត​ក្នុង​ក្តី​ស្រមៃ និង​សងបំណុល​ទាំងអស់​ត្រឹម​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ​។​


 
​ពិតជា​រំភើប និង​រីករាយ​ខ្លាំង​មែនទែន ចំពោះ Super Dealer ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ ម្នាក់ទៀត ដែល​អាច​សម្រេច​ក្តី​ស្រមៃ​ដ៏​អស្ចារ្យ​មួយ​នេះ ហើយក៏​ជា​សមាជិក​ម្នាក់ ដែល​ទទួលបាន​ងារ​ជា​ឧកញ៉ា​ស្រី​វ័យក្មេង​នៅ​ដំបូង​គេ នៅក្នុង​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ​ទៀតផង​។ 
 
​ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ ក៏បាន​សម្តែង​ការអបអរសាទរ ចំពោះ​កញ្ញា អ៊ុច បុ​ទុម ដែល​អាច​សម្រេច​ក្តី​ស្រមៃ ទិញ​រថយន្ត Porches 2012 នៅថ្ងៃនេះ​។ ត្រឹមតែ​១​ឆ្នាំ​សោះ ប្អូនស្រី​អាច​ដោះបំណុល​ដែល​ជំពាក់​គេ ជាង 70,000$ ព្រមទាំង​សល់​លុយ​ទិញ​រថយន្ត​ទំនើប ក្នុង​ក្ដី​ស្រមៃ​របស់ខ្លួន​ទៀត​។ ក្រុមហ៊ុន គ្រួសារ​កក់ក្ដៅ សូម​ឲ្យ​ប្អូនស្រី អ៊ុច បុ​ទុម កាន់តែ​រីកចម្រើន​ខ្លាំង​ឡើងៗ នៅលើ​មាគ៌ា​ជោគជ័យ លើ​វិថី​ជំនួញ​គ្រួសារ​កក់ក្តៅ​។ នេះ​ជាការ​លើកឡើង​របស់លោក​ឧកញ៉ា អ៊ុច ស​ម្បិ​ត្ត អគ្គនាយក​របស់​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ ដែលជា​ក្រុមហ៊ុន​គ្រឿងសម្អាង​ដ៏​ល្បីល្បាញ និង​កំពុងមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​អតិថិជន​ទូទាំងប្រទេស​។  


 
​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​កញ្ញា អ៊ុច បុ​ទុម បាន​ចូល​ជា​តំណាង​ចែកចាយ​របស់ ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ជីវិត​របស់​កញ្ញា ត្រូវបាន​ផ្លាស់ប្តូរ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ព្រោះ​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ បាន​ជួយ​កញ្ញា​ស្ទើរតែ​ទាំងស្រុង​។  
 
​លោក ឧកញ៉ា អ៊ុច ស​ម្បិ​ត្ត ក៏បាន​លើកឡើង​បន្តទៀតថា​៖ «​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ មិនមែន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ដែល​ផលិត ផលិតផល​ស្តង់ដារ​មាន​គុណភាព​ខ្ពស់​នោះទេ ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ មាន​គោលបំណង​ដ៏​ធំ​មួយទៀត គឺ​ជួយ​សមាជិក​ដែលជា​អ្នកតំណាង​ចែកចាយ​ទាំងអស់ ឲ្យ​មាន​ជីវភាព​ធូរធារ នឹង​ក្លាយ​ស្ត្រី​អ្នកជំនួយ​ជោគជ័យ​ទាំងអស់គ្នា​»​។​
 
​ទាំងនេះ​គឺជា​ប្រវត្តិ និង​រឿងរ៉ាវ របស់​ឧកញ៉ា​ស្រី​វ័យក្មេង ដែលមាន​ការតស៊ូ​ជាច្រើន​ឆ្នាំ​រហូត​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ ជាមួយ​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ ដែលមាន​បណ្ដាញ​ចែកចាយ​ទូទាំងប្រទេស​កម្ពុជា​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com