អត្ថបទពាណិជ្ជកម្ម
ហាង​ការ៉េម​សាន់​ដេ​ពី USA ប្រារព្ធ Excellence Awards 2019
29, Nov 2019 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​ពេញចិត្ត​អតិថិជន​១00​ភាគរយ​(100% Customer Satisfaction) គឺជា​អ្វីដែល​ក្រុម​សមាជិក​ហាង​ការ៉េម​សាន់​ដេ ស្វិ​ន​សិន ប្រឹងប្រែង ពុះពារ​បម្រើ​ជូន​អតិថិជន​របស់ខ្លួន​។ Swensen’s Excellence Awards រួមចំណែក​មួយ​យ៉ាង​ធំ ដើម្បី​សម្រេច​គោលបំណង​ខាងលើនេះ​។ ឆ្នាំនេះ​Swensen’s Excellence Awards 2019 ប្រារព្ធ​នៅ​ហាង​ការ៉េម​ស្វិ​ន​សិន សាខា​មហាវិថី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ឆ្នាំ​ទី​៥​នេះ​មាន​ក្រុម​ប្រកួត​មកពី​ហាង​ទាំង​៨​សាខា ដែលមាន​៣​ក្រុម​ពីសា​ខា​ខេត្តបាត់ដំបង និង​សៀមរាប​។​
 
​វិញ្ញាសារ​ប្រកួត​ផ្តោត​សំខាន់​ទៅលើ​ការយល់ដឹង និង​ការអនុវត្ត​ស្តង់ដា​ប្រតិបត្តិ (Standard of Operations) របស់​ម្ចាស់​ម៉ាក (Franchisor) និង​ការធ្វើការ​រួមគ្នា​ជា​ក្រុម (Team work) របស់​ក្រុម​នីមួយៗ ក្នុង​ការធ្វើ​ផលិតផល ការបម្រើ​អតិថិជន និង​ការគ្រប់គ្រង​ចាត់ចែង​ក្នុង​ហាង​។​
 
​អ្នកស្រី វ​ត្តី អ្នកគ្រប់គ្រង​អាជីវកម្ម​ម៉ាក​សិ្វ​ន​សិន​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ថ្វីត្បិតតែ​បុគ្គលិក​របស់​យើង​ម្នាក់ៗ​បាន​ឆ្លងកាត់​ការរៀនសូត្រ ហ្វឹកហ្វឺន តាម​ស្តង់ដា​ប្រ​ត្តិ​ប​ត្តិ​របស់​ម្ចាស់​ម៉ាក​រួចហើយ​មុននឹង​ចាប់​ការងារ​របស់ខ្លួន ក៏​ពួកគេ​នៅតែ​ប្រឹងប្រែង​ហ្វឹកហ្វឺន​តាម​ហាង​រៀងៗ​ខ្លូន​បន្ថែមទៀត​ជាច្រើន​ស​ប្តា​ហ៏​មុន​ការប្រកួត ដើម្បី​ធានាថា​នឹង​ទទួលបាន​ជ័យជំនះ ជាពិសេស​ទៅ​ការ​ដួស​ការ៉េម (Scooping) ឲ្យ​ត្រូវ​ស្តង់ដា​ទម្ងន់ និង​រាង​មូល​ល្អ​។ ជាពិសេស​តុបតែង​ការ៉េម​សាន់​ដេ​ឲ្យ​ស្អាត​តាម​ស្តង់ដា តុបតែង​ខ្លួន​និង​មុខមាត់ ហ្វឹកហ្វឺន​ហាត់រៀន​និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​ការចាត់ចែង​ហាង​ក្នុងពេល​មាន​អតិថិជន​ច្រើន (Peak time) ដែល​ទាំងអស់នេះ ត្រូវតែ​ធ្វើ​ឲ្យ​បាន​ក្នុង​រយៈពេល​កំណត់​នៃ​ការប្រកួត​ត្រឹមតែ​៣៥​នាទី ក្នុង​ការទទួល​អតិថិ​ជន​ដល់​ទៅ​១៥​នាក់​»​។​


 
​គណកម្មការ​ជំនាញ​ដែលមាន​សមាជិក​២៤​នាក់ បាន​ពិនិត្យ​និង​វាយតម្លៃ​យ៉ាង់​ម៉ត់ចត់ និង​បាន​រកឃើញ​ក្រុម​ដែល​ទទួល​ជ័យលាភី Swensen’s Excellence Awards 2019 ឆ្នាំនេះ បាន​ទៅ​ក្រុម​មកពី​ហាង​ការ៉េម​សិ្វ​ន​សិន​សាខា ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​។ យើង​ក៏​រកឃើញ​ផងដែរ​ក្រុម​ដែល​ទទួលបាន​ពានរង្វាន់​ផ្នែក​ផលិតផល​ល្អ​បំផុត (Best Product Award 2019) បាន​ទៅលើ​ក្រុម​មកពី​ហាង​ស្វិ​ន​សិន សាខា​ខេត្តបាត់ដំបង និង​ពានរង្វាន់​ផ្នែក​សេវាកម្ម​ល្អ​បំផុត (Best Service Award 2019) បាន​ទៅលើ​ក្រុម​មកពី​ហាង​សិ្វ​ន​សិន សាខា​ផ្សារ​ទំនើប​សុរិយា​។​
​ឆ្លៀត​ក្នុង​ឪ​កាស​ដ៏​រីករាយ​នេះ លោក ទេព វិ​រៈ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​ឲ្យ​ដឹងថា​ការប្រកួត Swensen’s Excellence Awards ប្រចាំឆ្នាំ​អនុញ្ញាត​ឲ្យ​យើង​អាច​ពង្រឹង​បាន​នូវ​ការ​ប្រតិ​ប​តិ្ត​បាន​តាម​ស្តង់ដា​ប្រតិបត្តិ​របស់​ម្ចាស់​ម៉ាក​បាន​ជាប់​ជាប្រចាំ​នៅតាម​ហាង​នីមួយៗ និង​ជាការ​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ការងារ​ជា​ក្រុម​ក្នុង​ហាង​នីមួយៗ ហើយ​ជាពិសេស​បំផុត​នោះ​គឺ ពង្រឹងសមត្ថភាព​បុគ្គ​លិ​ក​ម្នាក់ៗ​របស់​យើង​។ ជា​លទ្ធផល​ហាង​ការ៉េម​សាន់​ដេ ស្វិ​ន​សិន​របស់​យើង​បន្ត​បំពេញបាន​ភាព​ពេញចិត្ត​អតិថិជន​១០០​ភាគរយ តាម​បេសកកម្ម​របស់​យើង « Swensen’s, The Ultimate Sundae Experience » ។​


 
​គួរ​រំលឹក​ផងដែរ​ថា ហាង​ការ៉េម ស្វិ​ន​សិន គឺជា​ហាង​ការ៉េម​សាន់​ដេ មកពី​សហរដ្ឋអាមេរិក ដ៏​ល្បីល្បាញ​មួយ​ដែល​បាន​មាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ​។ បើ​គិត​មកដល់​ត្រឹម​ថ្ងៃនេះ ហាង​ការ៉េម​ស្វិ​ន​សិន បាន​ពង្រីក​ទីតាំង​សាខា​របស់ខ្លួន បាន​ចំនួន​៨ ទីតាំង​មកហើយ​រួមមាន នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។ ក្រុមហ៊ុន ក៏​គ្រោង​នឹង​ពង្រីក​សាខា​ថ្មី​បន្ថែមទៀត​ផងដែរ ដើម្បី​ផ្ដល់​ទីតាំង​កាន់តែ​ខិតជិត​អតិថិជន​បំផុត​។​
 
​ក្រៅពី​ហាង​ការ៉េម ស្វិ​ន​សិន ក្រុមហ៊ុន EFG ក៏​ទទួលបាន​សិ​ទិ្ធ​ផ្តាច់មុខ​នូវ​ផលិតផល​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀតផង​ដែរ ដូចជា​ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ហាង​ការ៉េម ឌី​ឃ្យូ (Dairy Queen) ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ​គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) ភោជនីយដ្ឋាន​សាច់​អាំង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BarBQ Plaza) និង​ថ្មីៗ​នេះ​ក៏មាន​ហាង​ដ៏​ល្បី​មួយទៀត​គឺ ដឹ ឃូ​ហ្វី ក្លឹប (The Coffee Club) ផងដែរ​។​
 
​បច្ចុប្បន្ន​ក្រុមហ៊ុន មាន​បុគ្គលិក​បំរើកា​រងារ​ប្រមាណ​ជា​១៤០០​នាក់ នៅ​៧០​ហាង​ទាំង​៦​ម៉ាក​ខាងលើ និង​មាន​គម្រោង​ពង្រីក​ជាច្រើន​បន្ថែមទៀត​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ 














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com