កម្ពុជា​-​វៀតណាម នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព នៅ​ផ្សារ​គំរូ​ព្រំដែន នា​ចុងខែ​ធ្នូ​
ជាតិ
កម្ពុជា​-​វៀតណាម នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព នៅ​ផ្សារ​គំរូ​ព្រំដែន នា​ចុងខែ​ធ្នូ​
02, Dec 2019 , 8:59 am        
រូបភាព
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ បើកសម្ពោធការដ្ឋានសាងសងផ្សារគំរូនៅព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៨ (រូបពីក្រសួងពាណិជ្ជកម្ម)
រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ បើកសម្ពោធការដ្ឋានសាងសងផ្សារគំរូនៅព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៨ (រូបពីក្រសួងពាណិជ្ជកម្ម)
ដោយ:
​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​វៀតណាម នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព ដើម្បី​អបអរ​ដល់​ការសម្រេចបាន​នូវ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា «​ផ្សារ​ដារ​» នៅ​ខេត្ត​ត្បូងឃ្មុំ​។ ការតាំង​ពិ​ព័រ​ណ៌​នេះ នឹង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​២៤-២៦ ខែធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​


 
«​ផ្សារ​ដារ​» ត្រូវបាន​សាងសង់​រួចរាល់​កាលពីពេល​ថ្មីៗ ក្រោម​ជំនួយ​ឧបត្ថម​របស់​រដ្ឋាភិបាល​នៃ​ប្រទេស វៀតណាម​។ ពិ​ពរ​ណ៌​ពាណិជ្ជ​កម្មនេះ ក៏មាន​គោលបំណង ជំរុញ​ដល់​ការផ្សព្វផ្សាយ បង្ហាញ​ទំនិញ និង​សេវាកម្ម​សក្តានុពល ដល់​ប្រទេស​ទាំងពីរ​។ ពិ​ពរ​ណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​វៀតណាម នឹង​រៀបចំឡើង នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​។​
 
​គម្រោង​សាងសង់​ផ្សារ​នេះ ត្រូវបាន​អនុម័ត​លើកដំបូង​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​បន្ត​អនុវត្ត​ឡើងវិញ​នៅ​ឆ្នាំ​២០១៦ នៅលើ​ផ្ទែ​ដី​ទំហំ ១៩,៦២៨​ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុនវិនិយោគ​សរុប​ចំនួន ៤៤,៧៦១,០០០​លាន​ដុង ឬ​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​កន្លងមក​។​
 
​បើតាម​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ការបង្កើត​«​ផ្សារ​ដារ​» នៅ​ព្រំដែន​នេះ គឺ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យដល់​៥​ពាន់​លាន​ដុល្លារ​អាមេរិក ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ផងដែរ​៕

Tag:
 ​ព្រំដែន​
 ​ផ្សារ​ដារ​
© រក្សាសិទ្ធិដោយ thmeythmey.com