កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​ប៉ះ​មី​យ៉ាន់​ម៉ា ខណៈ​ម៉ាឡេស៊ី​ជួប​ទី​ម័​រ​ខាងកើត​នៅ​យប់​នេះ​
02, Dec 2019 , 3:07 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​(U22)​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​មី​យ៉ាន់​ម៉ា នា​ជំនួប​ពូ​ល A ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games វេលា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៩ នេះ នៅ​កីឡដ្ឋាន Binan Football Stadium​។ នៅ​ម៉ោង​ដំណាលគ្នា​នេះ U22 ម៉ាឡេស៊ី​ប៉ះ​ទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន Rizal Memorial Stadium​។​

 
​នេះ​ជាការ​ប្រកួត​ដ៏​សំខាន់ សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ដ្បិត​ពួកគេ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​ដើម្បី​ប្រជែង​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ បើ​កម្ពុជា​អាច​យកឈ្នះ​នៅថ្ងៃនេះ នោះ​ពួកគេ​នឹង​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន ហើយ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ក៏​កាន់តែ​ខ្ពស់​ផងដែរ​។ បច្ចុប្បន្ន​ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Felix Dalmas ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៤​ពិន្ទុ ខណៈ​មី​យ៉ាន់​ម៉ា​ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ តែ​កម្ពុ​ជាមាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​។ 
 
​បើ​គិត​តាំងពី​ឆ្នាំ​២០០៧​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៣​លើក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម តែ​កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​មី​យ៉ាន់​ម៉ា​នោះទេ​។ អំឡុង​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០០៧ កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ៦-២ បន្ទាប់មក​នៅ​ឆ្នាំ​២០១៣ កម្ពុជា​បន្ត​ចាញ់ ៣-០​។ តែ​នៅ​ឆ្នាំ​២០១៥ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ដោយ​កាលណោះ​កីឡាករ កែវ សុខ​ផេង រកបាន​ពីរ​គ្រាប់ និង ចាន់ វឌ្ឍនាកា រកបាន​មួយ​គ្រាប់​៕


រូបភាពពី FFC


Tag:
 បាល់ទាត់​
  SEA Games
  U22 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com