ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Wang Junguang តាំងចិត្ត​ផ្ដួល Sam-A ឲ្យ​សន្លប់​នៅ​ស​ង្វៀង ONE
04, Dec 2019 , 9:19 am        
រូបភាព
ដោយ​៖ ស៊ី​ធី​

​បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​នៅក្នុង​កម្មវិធី ONE Super Series គួរ​ឲ្យ​ទាក់ទាញ Wang Junguang ឬ «Golden Boy» ទទួលបាន​ឱកាស​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅក្នុង​កម្មវិធី  ONE: MARK OF GREATNESS នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែធ្នូ នា​ក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។

 

 
Wang Junguang នឹង​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight Kickboxing World Championship ដែល​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រជែង​លើកដំបូង​ទល់នឹង​វីរបុរស​របស់​ថៃ Sam-A Gaiyanghadao​។ ប៉ុន្តែ​វា​ជាការ​ងារ​លំបាក​មួយ​ព្រោះ Sam-A ជា​កីឡាករ​វីរបុរស​ជើង​ខ្លាំង​ថៃ និង ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន ONE Championship ទៀតផង​។ Sam-A ជា​កីឡាករ​ដ៏​អស្ចារ្យ​ដែល​ឈ្នះ​ការប្រកួត​រហូតដល់ ៣៦៧ ដង​ក្នុង​អាជីព​របស់គេ​។ 
 
​យ៉ាងណាក្ដី  បទពិសោធន៍​របស់ Wang ក៏​មិនធម្មតា​ដែរ​ទោះ​មាន​វ័យ​ត្រឹម ២៤ ឆ្នាំ​ក៏ដោយ ហើយ​គេ​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​មុន​ឈាន​ជើង​ចូល​ប្រកួត​នៅ​សង្វៀន ONE ទៀតផង​។ កីឡាករ​ចិន​រូបនេះ​ជឿជាក់ថា វា​ជា​ពេលវេលា​មួយ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​។ “Golden Boy” បាន​ថ្លែងថា​៖«​ខ្ញុំ​ជា​កីឡាករ​ជំនាន់​ក្រោយ​។ Sam-A ជា​វីរបុរស​ទៅហើយ​ក្នុង​អាជីព​របស់គាត់ ប៉ុន្តែ​វា​ជា​អតីតកាល​ប៉ុណ្ណោះ​។ ខ្ញុំ​នឹង​ប្រកួត​ជាមួយ​គាត់​ដោយមាន​ទំនុកចិត្ត និង​មិន​ព្រួយបារម្ភ​»​។ 


 
​កីឡាករ​មកពី Zhoukou នៃ​ខេត្ត Henan មានកំណត់​ត្រា ឈ្នះ ២៤ ដង ចាញ់ ៣​ដង និង ស្មើ​១​ដង​នៅក្នុង​អាជីព​ប្រកួត kickboxing ហើយ​មាន​កំណត់ត្រា​អស្ចារ្យ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​ដោយ​ឈ្នះ ៨ លើក​ជាប់​គ្នា​។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​រូបគេ​ឈ្នះ​ខ្សែក្រវាត់ World Title កាល​ខែសីហា កន្លងទៅ​។ ការបង្ហាញ​ខ្លួន​លើស​ង្វៀន​លំដាប់​អន្តរជាតិ​លើកដំបូង «Golden Boy» មិនបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​ក្រុម​គ្រូបង្វឹក​ខកចិត្ត​ឡើយ​ដោយ​ផ្ដួល Federico Roma ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ​ដោយសារ​កណ្ដាប់ដៃ​មហាសាល​របស់គេ​។ Wang បាន​សារភាពថា គេ​មាន​ភាពភ័យខ្លាច​តិចតួច​កាល​ប្រកួត​ដំបូង​នៅ ONE ទល់នឹង​កីឡាករ​មានបទពិសោធន៍​កម្រិត​ពិភពលោក​ប៉ុន្តែ រូបគេ​អាច​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ដើម្បី​ជ័យជម្នះ​។​
 
​កីឡាករ ដដែល​សង្កត់ធ្ងន់ថា​៖«[Roma] មាន​មាឌធំ​ជាង​ខ្ញុំ ហើយ​ខ្ញុំ​គិតថា​គេ​ច្បាស់​ជាខ្លាំង​ជាង​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​បារម្ភ​ណាស់​។ ប៉ុន្តែ​នៅពេល​យើង​ឡើងលើ​សង្វៀន វា​មិនជា​លំបាក​ពេក​ដូចដែល​ខ្ញុំ​ធ្លាប់ គិត​នោះទេ​»​។ «Golden Boy» គូសបញ្ជាក់ថា​៖ «​ខ្ញុំ​បង្កើត​ចន្លោះ ហើយ​ខ្ញុំ​បាន​ផ្ដួល​គេ​តែម្ដង​។ ខ្ញុំ​ដឹងថា​គេ​រហ័ស ប៉ុន្តែ​ខ្ញុំ​ក៏​ទទួលផល​ចំណេញ​អំពី​វា​។ ខ្ញុំ​ចាប់ផ្ដើម​បានល្អ​ហើយក៏​ផ្ដាច់​យកឈ្នះ​តែម្ដង​។ ខ្ញុំ​ដឹងថា បើសិនជា​រាប់​៣​ដង​ក្នុង​ការប្រកួត​មួយ​ទឹក នោះ​ការប្រកួត​នឹង​បញ្ចប់​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ធ្វើ​វា និង ម៉ាត់​ឲ្យ​ធ្ងន់ៗ​»​។ 
 
Wang មាន​ជំនាញ​ក្បាច់ Kugn Fu តាំងពី​តូច​បន្ទាប់ពី​ឳ​ពុក​របស់ខ្លួន​នាំយកទៅ​វិហារ Shaolin ដើម្បី​រៀន​ក្បាច់គុន​ចិន​មួយ​នេះ​។ បន្ទាប់មកទៀត រូបគេ​បាន​លះបង់​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​និង​ដើម្បី​អាជីព​ដ៏​អស្ចារ្យ​របស់ខ្លួន​។ 
 
«Golden Boy» ពិតជា​រីករាយ​ដែល​បាន​ប្រឈម​នឹង​កីឡាករ​ល្បីៗ​កម្រិត​ពិភពលោក ហើយ​វា​ជាការ​តេស្ត​សមត្ថភាព​ដ៏​ល្អ​នៅក្នុង​អាជីព​។ គេ​តែងតែ​ត្រៀម​រួចរាល់​ជានិច្ច​។ «​បន្ទាប់ពី​ផ្ដួល Roma អ្នកចាត់ការ​របស់ខ្ញុំ បាន​សួរថា​ចង់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទេ​នៅ ONE ទេ នៅ​ថ្ងៃទី ៦ ធ្នូ​។ ខ្ញុំ​ឆ្លើយ បាទ​ចង់​។ ខ្ញុំ​ចង់បាន​ខ្សែក្រវាត់ តែ​ខ្ញុំ​មិនដឹង​ជួប​កីឡាករ​រូប​ណា​នោះទេ​។ ពីរ​បី​ថ្ងៃ​បន្ទាប់​ទើប​គាត់​ផ្ញើ​ព័ត៌មាន​ឲ្យ​ខ្ញុំ​។ ហើយ​ពេលនោះ​គឺ Sam-A​។ ខ្ញុំ​ពិតជា​តិ​ភ្ញាក់ផ្អើល​មែនទែន​។ ខ្ញុំ​ធ្លាប់​មើល​វីដេអូ​របស់ Sam-A ជាច្រើន​ពេល​ហ្វឹកហាត់​។ Sam-A ប្រកួត​ជាង ៤០០ លើក ហើយ​មានបទពិសោធន៍​ច្រើនណាស់​។ តែ​ភាព​អំណត់​របស់ខ្ញុំ​ល្អ​ជាង ខ្ញុំ​ក្មេង​ជាង និង​កម្លាំង​របស់ខ្ញុំ​ក៏​ខ្លាំង​ជាង​ដែរ​»​។  Wang រៀបរាប់​ដូច្នេះ​។ 
 
Sam-A ជា​កីឡាករ​ជំនាញ​ខាង​មួយ​ថៃ ប៉ុន្តែ គេ​ថ្មី​ក្នុងការ​ប្រកួត kickboxing ស្រប​ពេលដែល Wang មានការ​ប្រកួត​ដ៏​អស្ចារ្យ​កន្លងមក​នៅលើ​សង្វៀន​។ Wang រំលឹកថា​៖«​ក្បាច់​របស់ខ្ញុំ ខ្ញុំ​អាច​បំបែក​ក្បួន​ការពារ​របស់ Sam-A បាន​។ ខ្ញុំ​អាច​រក​ចន្លោះប្រហោង​ដើម្បី​បញ្ចប់​រូបគេ​។ ខ្ញុំ​ព្យាយាម​មិន​ឲ្យ Sam-A ចូល​ជិត​ខ្ញុំ​ទេ​នៅក្នុង​ពីរ​ទឹក​ដំបូង​។ បន្ទាប់មក ខ្ញុំ​នឹង​ប្រើ​ក្បាច់​របស់ខ្ញុំ​ផ្ដួល​យកតែ​ម្ដង​។ Sam-A អ្នកជា​វីរបុរស​ម្នាក់ ខ្ញុំ​គោរព​អ្នក ប៉ុន្តែ​ពេលវេលា​កន្លងផុត​ទៅហើយ ហើយ​ពេល​របស់ខ្ញុំ​នឹង​ចូល​មកដល់​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​ការប្រកួត​ល្អ និង នាំ​ខ្សែក្រវាត់​ទៅ​ប្រទេស​ចិន​វិញ​»​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MARK OF GREATNESS នៅ​ថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​)​តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com