ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បញ្ហា​រោគ​ផ្សិត​លើ​ក្រចក​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
30, Oct 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រោគ​ផ្សិត​លើ​ក្រចក​អាច​បង្ក​ផលប៉ះពាល់​ទាំង​លើ​ក្រចកជើង​និង​ក្រចកដៃ​។ មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​នេះ គឺ​បណ្ដាលមកពី​កង្វះ​អនាម័យ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​រោគ​ផ្សិត​លើ​ក្រចក​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. ប្រេង​ដើម​តែ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្តក់​ប្រេង​ដើម​តែ​ប៉ុន្មាន​ដំណក់​លើ​សំឡី​ហើយ​ជូត​លើ​ក្រចក និង​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​ប្រើ​ច្រាស​ដុស​សម្អាត​ក្រចក​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​អំបិល​ក្នុង​បរិមាណ ១ ពែង​ស្មើគ្នា​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ៦ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង ឬ​ដៃ​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ៣០ នាទី ២ ដង​ក្នុង​ថ្ងៃ​។​
 
៣. ប្រេង​ខ្ទឹមស​

​លាយ​ប្រេង​ខ្ទឹមស ១ ស្លាបព្រា​បាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ក្រចក​។ អនុវត្ត​ជាប្រចាំ​រាល់ថ្ងៃ​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​
 
៤. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ប្រេងដូង​បន្តិច​លើ​ក្រចក​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ អនុវត្ត​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com