ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ស្រក​ទម្ងន់​ឆាប់រហ័ស​? កុំ​រំលង​គន្លឹះ​ដ៏​ងាយ​បំផុត ៥ នេះ​
07, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាព​តានតឹង ការ​គេង​មិន​គ្រប់ និង​ទទួលទាន​អាហារ​គ្មាន​សុខភាព​ល្អ​មិន​ត្រឹមតែ​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​កើន​ទម្ងន់​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ក្រៅពី​ធ្វើការ​លំ​ហាត់ប្រាណ​ហើយ​នោះ ការរួមបញ្ចូល​អាហារ​និង​ភេសជ្ជៈ​ត្រឹមត្រូវ​មក​ទទួលទាន​ក៏​ជួយ​ឲ្យ​ស្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​ភេសជ្ជៈ​ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់​ឆាប់រហ័ស ហើយ​មិន​ប៉ះពាល់​សុខភាព ៖
 
១. ទឹកដូង​

​ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​។​
 
២. ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្ដៅ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន ១ ពែង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៣. ទឹកក្រូច​ឆ្មារ​
 
​លាយ​ទឹក​ក្រូចឆ្មារ ២ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​នៅ​រាល់​ពេលព្រឹក​មិនទាន់​ញ៉ាំ​អាហារ​។​
 
៤. ឈើអែម​

​លាយ​ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​កន្លះ​ពែង​នៅពេល​ព្រឹក​ពោះ​ទទេ​មិនទាន់​ញ៉ាំ​អ្វី និង​កន្លះ​ពែង ៤៥ នាទី​ក្រោយ​អាហារ​ល្ងាច​។​
 
៥. ទឹក​ទំពាំងបាយជូរ​ស្រស់​

​ទឹក​ទំពាំងបាយជូរ​ស្រស់​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅថា resveratrol ដែល​បំ​លែង​ជាតិ​ខ្លាញ់​មិនល្អ​ពណ៌​ស​ទៅជា​ខ្លាញ់​សុខភាព​ល្អ​ពណ៌​ត្នោត​។ នៅពេល​គេង​រាងកាយ​ប្រើប្រាស់​ខ្លាញ់​ពណ៌​ត្នោត​ដើម្បី​រក្សា​កម្ដៅ​។ ដូច្នេះ​ការទទួល​ទាន​ទឹក​ទំពាំងបាយជូរ​ស្រស់ ១ ពែង​មុនពេល​ចូល​គេង​នឹង​បង្កើន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​ជំនួស​ការរក្សា​ទុក​វា​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​ជ្រើសរើស​ទឹក​ទំពាំងបាយជូរ​ស្រស់​គ្មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com