កីឡាជាតិ
ជាតិ
ពេលនេះ កម្ពុ​ជាមាន​មេដាយ​សរុប​២៤ ខណៈ​ប្រដាល់សកល និង​គុន​ខ្មែរ​ត្រៀម​​ទទួល​សំរឹទ្ធ​៥​បន្ថែម​
08, Dec 2019 , 7:15 am        
រូបភាព
លោក អេ ភូថង ជាមួយកីឡាករ ហ៊ឹម គឹមរៀង។ រូបថត អគ្គនាយកដ្ឋានកីឡា
លោក អេ ភូថង ជាមួយកីឡាករ ហ៊ឹម គឹមរៀង។ រូបថត អគ្គនាយកដ្ឋានកីឡា
ដោយ: រួបរួម
កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែធ្នូ កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស ម៉េ​ត ម៉ា​រី​យ៉ាន ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ឯកត្តជន​នារី ដែល​ធ្វើ​ឲ្យ​ចំនួន​មេដាយ​របស់​កម្ពុជា​ឡើង​សរុប​ដល់​២៤ ក្នុងនោះ​មាន​មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​១៨ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ តាមពិតទៅ កម្ពុ​ជាមាន​មេដាយ​សំរឹទ្ធ​៥​ទៀត​ពី​កីឡាករ​ប្រដាល់សកល (២) និង​គុន​ខ្មែរ (៣) ប៉ុន្តែ​នៅ​រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​។​



​កីឡាករ​ប្រដាល់សកល សៅ រង្សី បាន​ប្រកួត​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Langu Kornelis ក្នុង​លទ្ធផល ៥-០ ប៉ុន្តែ​ត្រូវ​ទទួលបាន​មេដាយ​សំរឹទ្ធ​។ ជាមួយគ្នានេះ កីឡាករ ស៊ីវ សុខ​ម៉េង ដែល​បាន​យកឈ្នះ​កីឡាករ​ឡាវ Khotsombath Kalanh ត្រូវ​ទទួល​មេដាយ​សំរឹទ្ធ​ផងដែរ ក្រោយពី​គេ​បាន​កីឡាករ​វៀតណាម Nguyen Manh Cuong ក្នុង​ទម្ងន់​៧៥​គីឡូក្រាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កីឡាករ​ទាំងពីរ​រង់​ចាំតែ​ពិធី​បំពាក់​មេដាយ​ផ្លូវការ​ប៉ុណ្ណោះ ក្រោយ​រកឃើញ​អ្នកឈ្នះ​មេដាយមាស និង​ប្រាក់​។​

 ងាក​ទៅ​ប្រភេទ​កីឡា​គុន​ខ្មែរ​ឯណោះ​វិញ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​ឡាវ Banxabeth Soubinh កីឡាករ ឡៅ ចិ​ត្រា បាន​ចាញ់​កីឡាករ​ថៃ Khundam Norapat នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កីឡាករ វ៉ាន់ វឿន បាន​យកឈ្នះ​កីឡាករ​វៀតណាម Nguyen Quang Huy ក្នុង​ទម្ងន់​៥៤​គីឡូក្រាម តែ​ចាញ់​កីឡាករ​ហ្វីលីពីន Lampacan Ariel Lee នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ រីឯ​កីឡាករ ហ៊ឹម គឹម​រៀង បាន​ចាញ់​កីឡាករ​ថៃ Chittra Naruphon នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទម្ងន់​៤៨​គីឡូក្រាម​ផងដែរ​។​

​មកដល់ពេលនេះ មេដាយ​ដែល​កម្ពុជា​ទទួលបាន​ផ្លូវការ​រួមមាន មាស​២ ប្រាក់​៤ សំរឹទ្ធ​១៨ សរុប​២៤​មេដាយ​
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​ប៉េតង់​៖ មាស​១ ប្រាក់​១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១
-​វាយ​គូ​បុរស (​សុខ ចាន់​មាន និង​យ៉ែម បូរ៉ា​) មេដាយប្រាក់​១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១

​សូ​ហ្វ​តិ​ន្នី​ស​៖ សំរឹទ្ធ​១
-​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន សំរឹទ្ធ​១

​***រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​៖
​គុន​ខ្មែរ​៖ សំរឹទ្ធ​៣

-​កីឡាករ ឡៅ ចិ​ត្រា​
-​កីឡាករ វ៉ាន់ វឿន​
-​កីឡាករ ហ៊ឹម គឹម​រៀង​

​ប្រដាល់សកល​៖ សំរឹទ្ធ​២
-​កីឡាករ សៅ រង្សី សំរឹទ្ធ​១
-​កីឡាករ ស៊ីវ សុង​ម៉េង សំរឹទ្ធ​១



Tag:
 SEA Games
  ស៊ីហ្គេម
  ប្រដាល់
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com