ជាតិ
រថយន្ត
ក្រសួង​សាធារណការ ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ថវិកា​ជាង​៥០០​លាន​រៀល ក្នុង​ខែវិច្ឆិកា​
09, Dec 2019 , 8:39 pm        
រូបភាព
រថយន្តដែល​ដឹក​លើសទម្ងន់ ដែលត្រូវបាន​អាជ្ញាធរចាប់​បាន រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រថយន្តដែល​ដឹក​លើសទម្ងន់ ដែលត្រូវបាន​អាជ្ញាធរចាប់​បាន រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ខែវិច្ឆិកា​នេះ បាន​ពិន័យ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២៥៥​គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ជាង ៥០០​លាន​រៀល​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំខែ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


 
​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញថា ក្នុង​ខែវិច្ឆិកា​នេះ ចំនួន​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ភាគច្រើន​ចាប់បាន​នៅ ក្រុមការងារ​ចល័ត​របស់​ក្រសួង ចំនួន​៥៤​គ្រឿង ស្ថានីយ៍​ថ្នល់កែង ខេត្តកំពង់ចាម​ចំនួន​៤៥​គ្រឿង​,​ស្ថានីយ៍​ប្រាសាទ ខេត្តកំពង់ធំ​ចំនួន​៣៣​គ្រឿង​,​ស្ថានីយ៍​អង្គ​ស្នូល ខេត្តកណ្តាល​ចំនួន​២៨​គ្រឿង និង​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ក្រសួង​សាធារណការ​បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ បាន​ជាង​២,៦០០​គ្រឿង និង​ពិន័យ​បាន​ប្រា​ក់ជាង ១​លាន​៥​សែន ដុល្លារ​៕ 

Tag:
 ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com