ជាតិ
សង្គមជាតិ
UN​ផ្តល់​ថវិកា​៨​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ការងារ​យុវជន​កម្ពុជា​
10, Dec 2019 , 8:39 pm        
រូបភាព
លោកស្រី Pauline Tamesis អ្នក​សម្របសម្រួលរបស់អង្គការសហប្រជាតិ​ប្រចាំ​កម្ពុជា និង​លោក ហេង សួរ រដ្ឋលេខាធិការ​នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​កិច្ច​ពិភាក្សាកាលពីថ្ងៃទី៩ ខែ​ឆ្នូ​
លោកស្រី Pauline Tamesis អ្នក​សម្របសម្រួលរបស់អង្គការសហប្រជាតិ​ប្រចាំ​កម្ពុជា និង​លោក ហេង សួរ រដ្ឋលេខាធិការ​នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​កិច្ច​ពិភាក្សាកាលពីថ្ងៃទី៩ ខែ​ឆ្នូ​
ដោយ:
​ភ្នំពេញ​៖ អង្គការសហប្រជាជាតិ បានផ្ដល់​ថវិកា​៨​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​«​ការងារ​សមរម្យ​សម្រាប់​យុវជន » ក្នុង​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០-២០២៣​។ ថវិកា​ទាំងនេះ សម្រេចបាន​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៥ ដោយ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៩-១០ ខែធ្នូ ឆ្នាំ​២០១៩​។​

 
​អ្នកនាំពាក្យ​ក្រសួង​កា​ងារ លោក ហេង សួរ រំពឹងថា ថវិកា​៨​លាន​ដុល្លារ​នេះ នឹង​បន្ត​រួមចំណែក​ផ្តល់ឱកាស​ដល់​យុវជន​ទទួលបាន​ការងារ​សម​រម្យ និង​ប្រកបដោយ​ផលិតភាព ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ​២០៣០​។ ជាពិសេស​គោលដៅ​ទី​៨ «​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ផលិតភាព​ការងារ និង​ការងារ​សមរម្យ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សម្រាប់​ជន​គ្រប់រូប​» ដែល​ស្របទៅនឹង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០-២០៥០ និង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០​។ 
 
​នេះ​ជា​ជំហាន​ទី​២ សម្រាប់​កម្ពុជា ដែល​ត្រូវ​ចាប់ផ្ដើម​គម្រោង​«​ការងារ​សមរម្យ​សម្រាប់​យុវជន​» ដែល​បាន​ជំនួយ​ពី​ការរួមវិភាគទាន​រប​ស់រាជ​រដ្ឋាភិបាល ភ្នាក់ងារ​ស្វី​ស​ដើម្បី​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារ​ចូលរួម​របស់​អង្គការសហប្រជាជាតិ និង​ដៃគូ​ឯកជន​នេះ​។ គម្រោង​នេះ នឹងត្រូវ​ចាប់​អនុវត្ត​រយៈពេល​៤​ឆ្នាំ ពោលគឺ​នៅក្នុង​ឆ្នាំ​២០២០ -២០២៣​។​
 
​មុននឹង​បន្ត​អនុវត្ត​ជំហាន​ទី​២​នេះ កម្ពុជា​ក៏បាន​សម្រេច​អនុវត្ត​ជំហាន​ទី​១ នៃ​ផែនការ​«​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​»​ដែល​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៧ ដល់​២០១៩ ដែល​ចំណាយ​ថវិកា​អស់​ជាង​៤​លាន​ដុល្លារ ក្រោម​ជំនួយ​ថវិកា​របស់​ទីភ្នាក់ងារ​ស្វី​ស ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ និង​សប្បុរសជន​នានា​។ 
 
​តាមរយៈ​ការសម្រេចបាន​ជំហាន​ទី​១​នេះ កម្ពុជា​បាន​ផ្តល់ឱកាស​ឲ្យ​យុវជន​ទទួលបាន​ការងារ និង​កាត់បន្ថយ​បញ្ហា​វិសមភាព ដែល​ធានាបាន​នូវ​យុវជន មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

Tag:
 ​សហភាព​អឺរ៉ុប​
 ​ថវិកា​
 ​យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com