អត្ថបទពាណិជ្ជកម្ម
តោះ​! ធ្វើដំណើរ​ជាមួយ​រថយន្ត Hilux Revo Rally 2020 ទៅ​មើល​រឿង JUMANJI “​មេ​វគ្គ​បន្ទាប់​”
11, Dec 2019 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ដ និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បានរួម​សហការ​ណ៍​ជាមួយនឹង​រោងភាពយន្ត លេ​ជេន ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ការដាក់​សម្ពោធ​នូ​វ​ខ្សែភាពយន្ត​ហូ​លី​វូ​ឌ​លក្ខណៈ​ផ្សងព្រេង​ដ៏​ល្បីល្បាញ គឺ​រឿង JUMANJI  “​មេ​វគ្គ​បន្ទាប់​”  ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រោងភាពយន្ត​លេ​ជេន សាខា អេ​ដិ​ន ហ្គា​ឌែ​ន កាលពី​វេលា​ល្ងាច ថ្ងៃ​អង្គារ ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ។ ការសម្ពោធ​នេះ ក្រោម​អធិបតីភាព លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន  លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រមទាំង​វត្ដ​មាន​អតិថិជន និង​អ្នកគាំទ្រ​របស់​ក្រុមហ៊ុន​តូយ៉ូតា ជាច្រើន​ទៀតផង​ដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ខ្សែភាពយន្ត JUMANJI នេះ​ត្រូវបាន​ចាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ត ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ហើយក៏​ទទួលបាន​នូវ​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​អ្នកទស្សនា និង​អ្នក​ដែល​និយម​ចូលចិត្ត​ខ្សែភាពយន្ត​លក្ខណៈ​ផ្សងព្រេង ។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ រថយន្ត​តូយ៉ូតា Hilux Revo Rally គឺ​ពិតជា​ដៃគូ​ដ៏​សាក​សម​ឥតខ្ចោះ សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​វគ្គ​បន្ទាប់ នៅក្នុង​ខ្សែភាពយន្ត JUMANJI  “​មេ​វគ្គ​បន្ទាប់​”  ដែល​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​។ ដោយ​សង្កេតឃើញ​ដូចនេះ ទើប​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) សម្រេចចិត្ត​ក្នុងការ​ក្លាយជា​ដៃគូ​សហការ​ផ្តាច់មុខ​ប្រចាំ​ប្រទេស​កម្ពុជា ក្នុងការ​នាំមក​ជូន​នូវ ខ្សែភាពយន្ត JUMANJI  “​មេ​វគ្គ​បន្ទាប់​” ដ៏​ល្បីល្បាញ របស់​ផលិតកម្ម Sony Pictures Entertainment ។ 


 
​ទន្ទឹមនឹង​បរិយាកាស​ដ៏​សប្បាយរីករាយ ក្នុង​ថ្ងៃ​សម្ពោធ​ខ្សែភាពយន្ត​នេះ ភ្ញៀវកិត្តិយស​ដែលជា​អតិថិជន​របស់ រថយន្ត Hilux Revo Rally ក៏ដូចជា​ប្រិយមិត្ត​អ្នកគាំទ្រ ក្រុមហ៊ុន តូយ៉ូតា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត និង​ទស្សនា​នូវ​ការដាក់​បង្ហាញ​រថយន្ត  តូយ៉ូតា HILUX REVO RALLY ស៊េរី​ថ្មី​ឆ្នាំ​២០២០ ដែលជា​រថយន្ត មាន​ភាព​ធន់ មាំ និង​មាន​ផាសុកភាព​ខ្ពស់ រួមជាមួយ​នឹងមាន​ក​ម្លាំ​ង​ម៉ាស៊ីន​ជំនាន់​ថ្មី ដែល​ធ្វើ​ឲ្យ​រថយន្ត​កាន់តែខ្លាំង និង​សាក​សម​ឥតខ្ចោះ​ក្នុងការ​ធ្វើដំណើរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​។ 
 
​សូម​រីករាយ ធើ្វ​ដំណើរ​ទៅកាន់​វគ្គ​បន្ទាប់ ជាមួយ​រថយន្ត តូយ៉ូតា Hilux Revo Rally ដើម្បី​ទស្សនា​ខ្សែភាពយន្ត JUMANJI “​មេ​វគ្គ​បន្ទាប់​” ទាំងអស់គ្នា​។ 







(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com